ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរមួយ កាលពីវេលាទៀបភ្លឺ ឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២ បណ្ដាលឲ្យបុរសម្នាក់បាក់ជើងទាំងពីរ ដោយសារតែម៉ូតូបោកអូស ជិត២០ម៉ែត្រ ហើយផ្ទប់ទៅនឹងរបាំងដែកចែកទ្រូងផ្លូវ។

បុរសដែលជាជនរងគ្រោះ ក្នុងឧប្បត្តិហេតុនេះ មិនត្រូវបានគេស្គាល់ឈ្មោះទេ ប៉ុន្ដែអ្នកសាច់ញាតិ ដែលមកយកទៅមន្ទីរពេទ្យប្រាប់ថា ជនរងគ្រោះធ្វើជាសន្ដិសុខនៅសណ្ឋាគារណាហ្គាវើល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ កើតឡើងកាលពីវេលា ម៉ោង០២និង៣៥នាទីទៀបភ្លឺ ចំណុច មុខទីស្ដីការក្រសួងការពារជាតិ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់មិត្ដភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកម៉ូតូម៉ាកអ៊ែរប៊្លែក ពណ៌ស លាយខ្មៅ ក្នុងទិសដៅពីកើតមកលិច ចំណែកភាគី ម្ខាងទៀត មិនស្គាល់អត្ដសញ្ញាណដូចគ្នា បើកម៉ូតូម៉ាកគុបជ្រុង ចេញពីផ្លូវសួនច្បារមុខក្ដាន់ពីរ ក៏បុកជាមួយម៉ូតូជនរងគ្រោះពេញទំហឹង បណ្ដាលឲ្យម៉ូតូម៉ាក អ៊ែរប៊្លែក ខ្ទាតទៅបុកនឹងរនាំងដែកចែកទ្រូងផ្លូវ ចំណែកអ្នកបើកបរខ្ទាតចេញពីម៉ូតូ ចម្ងាយជាង ១០ម៉ែត្រទៀត បណ្ដាលឲ្យបាក់ជើងទាំង២។

ដោយឡែកម៉ូតូម៉ាកគុបជ្រុង ដែលបង្កឃើញដូច្នេះ បានជិះគេចទៅបាត់។ ក្រោយកើតហេតុ សាច់ញាតិជនរងគ្រោះ បានជួយយកទៅកាន់មន្ទីរពេទ្យ៕

www.dap-news.com

www.dap-news.com

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]