រាជធានីភ្នំពេញ ៖ បុរស២នាក់ទំនងជាស្រវឹងស្រាផង បានជិះម៉ូតូក្នុងល្បឿនលឿនទៅបុកម៉ូតូមួយគ្រឿង ទៀតដែលកំពុងជិះឆ្លងផ្លូវ បណ្តាលឱ្យរងរបួសតិចតួចប៉ុណ្ណោះ ហើយបែរជាមិនធ្វើការដោះស្រាយនោះទេ បែរជាបង្កជម្លោះដេញវាយតប់គេថែមទៀត ។ ករណីនេះបានកើតឡើងកាលពីវេលា ម៉ោង ៨និង៣០នាទីយប់ថ្ងៃទី២៩ តុលា ២០១២ នៅមុខកាកបាទក្រហមកម្ពុជា តាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ចំពោះករណីខាងលើបានបង្កឱ្យប្រជាពលរដ្ឋមានការភ្ញាក់ ផ្អើលនាំគ្នាមកចោមរោមមើលនៅពេលដែលឃើញបុរស២ នាក់កំពុងតែតាមវាយបុរសម្នាក់ ព្រមទាំងស្រែកឡូឡាពេញតែផ្លូវថែមទៀតផង ។ ទោះជាបែបណាការដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ប្រើរយៈពេលជាង២ម៉ោងទំរាំត្រូវរ៉ូវគ្នាចំនួន២៥ដុល្លារជាការបញ្ចប់រឿង ។

ជនរងគ្រោះឈ្មោះឈុន ម៉េងឈ័រ អាយុ២១ឆ្នាំ ជាសន្តិសុខស្នាក់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានឱ្យដឹងថា ក្រោយពេលបុកគ្នាភ្លាមបុរសទាំង២នាក់នេះបានងើបមកឡូឡា និងតាមវាយទៅលើរូបខ្លួនកុំតែបានប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុជួយអន្តរាគមន៍កុំអីរូបគេច្បាស់ជាត្រូវទ្រមខ្លួនមិនខាន ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]