ខ្លាញ់តាមក្បាលពោះ  សាច់តាមចង្កេះ  ដើមដៃ  និងភ្លៅ ជាដើម គ្មានអ្នកណាប្រាថ្នាចង់បានរាងកាយដែលធាត់ៗសុទ្ធតែសាច់នោះទេ   ព្រោះវាធ្វើឱ្យបាត់បង់សម្រស់មួយផ្នែកធំ  ថែមទាំងពិបាកជ្រើសរើសសម្លៀកបំពាក់ឱ្យសាកសមនឹងរូបរាងទៀតផង។

ថ្ងៃនេះយើងនឹងលើកយករូបមន្តភេសជ្ជៈតាមបែបធម្មជាតិថ្មីមួយ ដែលមានគុណតម្លៃ និងមានប្រសិទ្ធភាពខ្ពស់បំផុត ក្នុងការសម្រកទម្ងន់ដូចខាងក្រោម៖

រូបមន្តភេសជ្ជៈតាមបែបធម្មជាតិថ្មី ប្លែក និងមានប្រសិទ្ធភាពដ៏កំពូលសម្រាប់អ្នកចង់សម្រកទម្ងន់

# វិធីធ្វើទឹកភេសជ្ជៈ

គ្រឿងផ្សំ

- ទឹកក្តៅ  ឬក្តៅឧណ្ហៗកន្លះពែង

- ម្សៅសម្បកឈើអែម/ឈើយីហ៊ុប (Cinnamon) កន្លះស្លាបព្រាបាយ (អាចរកទិញបានរាល់ហាងលក់ឱសថបុរាណ)

- ទឹកខ្ញី ១ស្លាបព្រា (ដោយការយកខ្ញីស្រស់ដាំជាមួយទឹកធម្មតា)

- ក្រូចសាច់ក្រហម (Grapefruit) ១ផ្លែ (អាចរកទិញបាននៅផ្សារទំនើប វាមានរូបរាង និងពូជដូចក្រូចថ្លុងតែមានរូបរាងតូចដូចក្រូចធម្មតា)

ការអនុវត្ត៖ ដោយគ្រាន់តែយកគ្រឿងផ្សំខាងលើ ក្រឡុកបញ្ចូលគ្នាជាការស្រេច។ អ្នកអាចទទួលទានភេសជ្ជៈមួយនេះ ១កែវ រាល់ពេលមុនចូលគេងជារៀងរាល់ថ្ងៃ ក្នុងរយៈពេល ១២ថ្ងៃ។ រួចផ្អាកទទួលទាន ៣ថ្ងៃ សឹមទទួលទាន ១២ថ្ងៃបន្ថែមទៀត។ អ្នកនឹងសង្កេតឃើញពីភាពប្រែប្រួលនៃរូបរាងកាយរបស់អ្នកដែលមិនគួរឱ្យជឿ។ 

រូបមន្តភេសជ្ជៈតាមបែបធម្មជាតិថ្មី ប្លែក និងមានប្រសិទ្ធភាពដ៏កំពូលសម្រាប់អ្នកចង់សម្រកទម្ងន់

# គុណប្រយោជន៍

ភេសជ្ជៈមួយមុខនេះ អាចជួយពន្លឿនដល់ប្រព័ន្ធរំលាយអាហារឱ្យមានដំណើរការល្អ ដុតបំផ្លាញជាតិខ្លាញ់បានយ៉ាងឆាប់រហ័ស ថែមទាំងជួយបន្សាប និងបញ្ចេញជាតិពុលអាក្រក់ៗចេញពីរូបរាងកាយរបស់អ្នកបានផងដែរ  ដែលនេះជាមូលហេតុចម្បងដែលធ្វើឱ្យអ្នកស្រកទម្ងន់បានយ៉ាងឆាប់រហ័សស្ទើរតែមិនគួរឱ្យជឿ៕

ក្រូចសាច់ក្រហម (Grapefruit)
ម្ស៉ៅ Cinnamon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]