ប្រិយមិត្តអ្នកអានភាគច្រើនប្រហែលជាបានឮ និងស្គាល់រួចមកហើយអំពីកម្មវិធីប្រកួតប្រជែងអត្ថបទ Sabaywrite របស់គេហទំព័រ sabay.com.kh ក្នុងរយៈពេលប៉ុន្មានខែកន្លងមក។ ឥឡូវនេះ Sabaywrite ជិតដល់ចុងបញ្ចប់នៃរដូវកាលហើយ ពោលគឺសល់តែជាង ១ ខែទៀតប៉ុណ្ណោះ។

ក្នុងរយៈពេលជាង ១ ខែខាងមុខនេះ រង្វាន់ធំ The new iPad ដ៏ថ្មីសន្លាងមួយគ្រឿង កំពុងទន្ទឹងរង់ចាំម្ចាស់។ តើអ្នកចង់ក្លាយជាម្ចាស់ The new iPad នេះដែរទេ?

ដើម្បីអាចក្លាយជាម្ចាស់រង្វាន់ធំបាន ម្ចាស់អត្ថបទត្រូវបន្តផ្ញើនូវស្នាដៃរបស់ខ្លួនមកចូលរួមប្រកួត ទៀត។ ការផ្ញើអត្ថបទមកចូលរួមប្រកួតកាន់តែច្រើន ឱកាសឈ្នះរង្វាន់ក៏កាន់តែច្រើនដែរ ពីព្រោះនៅចុងរដូវកាលនាខែវិច្ឆិកាខាងមុខនេះ រាល់អត្ថបទទាំងអស់របស់អ្នកចូលរួមប្រកួត នឹងត្រូវបូកសរុបសំឡេងគាំទ្រទាំងអស់។ ប្រសិនបើអ្នកបានផ្ញើអត្ថបទចំនួន១០ ហើយអត្ថបទនីមួយៗរបស់អ្នកទទួលបានសំឡេងគាំទ្រចំនួន១០០០ នោះសំឡេងគាំទ្ររបស់អ្នកមានរហូតដល់ទៅ១០០០០សំឡេងឯណោះ! បើសំឡេងគាំទ្រសរុបរបស់អ្នកច្រើនជាងគេ នោះអ្នកនឹងក្លាយជាម្ចាស់ The new iPad នេះមិនខាន!!!

Sabaywrite គឺជាកម្មវិធីប្រកួតប្រជែងជ្រើសរើសម្ចាស់អត្ថបទសំណេរដែលមានស្នាដៃល្អ តាមរយៈការទទួលបានការគាំទ្រច្រើនបំផុត។ អ្នកអាចសរសេរអត្ថបទបែបអត្ថបទពាក្យរាយ, ប្រលោមលោក, និង កាព្យ ក្រោមប្រធានបទ៖ អប់រំ, ជីវិត, ស្នេហា & ទំនាក់ទំនង, បច្ចេកវិទ្យា, និងការស្រាវជ្រាវ។ កម្មវិធីនេះមានរយៈពេល ៦ ខែ គឺចាប់ពីខែមិថុនា រហូតដល់ខែវិច្ឆិកា។ ម្ចាស់ជយលាភីប្រចាំខែនីមួយៗទទួលបានរង្វាន់កុំព្យូទ័រ Mini Laptop មួយគ្រឿង ហើយរង្វាន់ធំចុងក្រោយនៅខែទី៦ គឺ The new iPad ដ៏ថ្មីសន្លាងមួយគ្រឿង។

សូមរួសរាន់ឡើង ផ្ញើអត្ថបទរបស់អ្នកឲ្យកាន់តែច្រើនមកកាន់ Sabay!ចង់ឈ្នះរង្វាន់ធំ The new iPad ផ្ញើមកឲ្យកាន់តែច្រើន!

ចំពោះព័ត៌មានលម្អិត សូមទាក់ទងមកកាន់អ៊ីមែល [email protected] ឬ លេខទូរស័ព្ទ 012 904 464។

អត្ថបទផ្ដល់ដោយ Sabay 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]