ភ្នំពេញ៖ ប្រិយមិត្តពិតជាបានជ្រាបហើយថាអ្ននាង ចន ច័ន្ទលក្ខិណា និងអតីតស្វាមី លោក យុត្ថារ៉ា ឆានី បានបន្សល់ទុកកូនស្រីស្រស់ស្អាតមួយរូប ក្រោយអ្នកទាំងពីរបាន ឈានដើរដល់ផ្លូវបំបែក។

យ៉ាងណាមិញ បើទោះជាតារាស្រីប្រុសមួយគូនេះ មិនអាចបន្តនិស្ស័យស្នេហ៍ជាប្ដីប្រពន្ធក៏អ្នកនាង ចន ច័ន្ទលក្ខិណា នៅតែចាត់ទុកអតីតស្វាមីរូបនេះ ជាបងប្រុសដ៏ល្អ ។ លើសពីនេះអ្នកនាង តែងតែជួយគាំទ្ររាល់អាជីវកម្មរបស់លោក យុត្ថារ៉ា ឆានី ដែលទើបបង្កើតថ្មីថែមទៀតផង។

សារដែល អ្នកនាង ចន ច័ន្ទ លក្ខិណា បានបង្ហោះក្នុងបណ្ដាញសង្គម

ទង្វើរបស់តារាសម្ដែងស្រីលំដាប់ជួរមុខអ្នកនាង ចន ច័ន្ទ លក្ខិណា និងអតីតស្វាមី លោក យុត្ថារ៉ា ឆានី កំពុងតែធ្វើឲ្យគ្រប់គ្នា កោតសរសើរ ជាពិសេសអ្នកទាំងពីរ បានធ្វើជាគំរូដ៏ល្អសម្រាប់ ប្ដីប្រពន្ធដែលប្រេះឆា អាចឲ្យពួកគេយកត្រាប់តាមបាន ព្រោះទោះបីជាមិនអាចក្លាយជាប្ដីប្រពន្ធគ្នា ក៏ម្នាក់ៗនៅតែអាចរក្សាមិត្តភាពជំនួសស្នេហាបានផងដែរ៕

អ្នកនាង ចន ច័ន្ទ បានចូលរួមកម្មវិធីក្នុងថ្ងៃសម្ពោធអាជីវកម្ម របស់អតីតស្វាមី
អ្នកនាង ចន ច័ន្ទ បានចូលរួមកម្មវិធីក្នុងថ្ងៃសម្ពោធអាជីវកម្ម របស់អតីតស្វាមី
អ្នកនាង ចន ច័ន្ទ បានចូលរួមកម្មវិធីក្នុងថ្ងៃសម្ពោធអាជីវកម្ម របស់អតីតស្វាមី
អ្នកនាង ចន ច័ន្ទ អតីតស្វាមីលោក យុត្ថារ៉ា ឆាន្នី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា