ភ្នំពេញ៖ កញ្ញា ដេននី ក្វាន់ បានជាប់ឈ្មោះជាតារាសម្តែងស្រីស៊ិចស៊ីម្នាក់ដ៏ពេញនិយម ដោយសារតែសម្រស់ដ៏មានមន្តស្នេហ៍របស់ខ្លួន ដែលកញ្ញាតែងតែបានបង្ហាញនៅលើបណ្តាញសង្គមហ្វេសប៊ុកជារឿយៗ។

មិនតែប៉ុណ្ណោះបងប្អូនប្រុសស្រីនៅក្នុងក្រុមគ្រួសាររបស់តារាសម្តែងស្រីរូបនេះវិញ ក៏មានសម្រស់ស្រស់ស្អាតមិនចាញ់គ្នាប៉ុន្មានដែរ។

ហើយបច្ចុប្បន្ននេះពួកគេក៏កំពុងទទួលបាននូវការគាំទ្រ និងប្រជាប្រិយភាពយ៉ាងខ្លាំងពីអ្នកលេងហ្វេសប៊ុក។

ចុះបើកូនៗសុទ្ធតែស្អាតបែបនេះ តើម្តាយរបស់កញ្ញា ដេននី ក្វាន់ មានសម្រស់ស្រស់ស្អាតយ៉ាងណាដែរ? 

ដោយម្សិលមិញនេះកញ្ញា ដេននី ក្វាន់ ក៏បានបង្ហាញនូវរូបភាពថតជាមួយអ្នកម្តាយជាទីស្រលាញ់ ព្រមទាំងរៀបរាប់ដូច្នេះថា៖ «ត្បិតម៉ែកាន់តែចាស់មែន តែស្នាមញញឹមម៉ែ នៅតែស្អាតជាងគេក្នុងដួងចិត្តកូនជានិច្ច! កូនចង់ប្រាប់ថាគ្មានអ្វីកក់ក្តៅជាងនៅក្នុងរង្វង់ដៃម៉ែនោះទេ I love you Mum»។

ក្រោយពីបានឃើញ រូបថតរបស់អ្នកម្តាយ ដេននីក្វាន់ រួចមក ក៏មានមតិជាច្រើន បាន​សរសើរថា អ្នកម្តាយរបស់នាង ស្រស់ស្អាត ហើយចុះទម្រាំ កាលគាត់នៅក្រមុំ ដឹងស្អាតខ្លាំងប៉ុណ្ណាទៅ៕

មកទស្សនារូបភាពម្តាយបង្កើតរបស់តារាសម្តែងកញ្ញា ដេននី ក្វាន់ បានដឹងថាមានសម្រស់មិនចាញ់កូនស្រីនោះទេ៖  

កញ្ញា ដេននី ក្វាន់ និងម្តាយ
កញ្ញា ដេននី ក្វាន់ និងម្តាយ
កញ្ញា ដេននី ក្វាន់
កញ្ញា ដេននី ក្វាន់
កញ្ញា ដេននី ក្វាន់
តារាសម្តែងស៊ិចស៊ីកញ្ញា ដេននី ក្វាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់