ភ្នំពេញ៖ តារាសម្ដែង និងជាម៉ូដែលស្រីល្បីឈ្មោះ ដែលមានរូបរាងខ្ពស់ស្អាតកញ្ញា ទឹម រដ្ឋា តែងត្រូវបានមហាជន កត់សម្គាល់ថាជារឿយៗ រូបនាងតែងនិយមលេងស្ទីលស៊ិចស៊ី បែបនារីសម័យថ្មី។

ហើយថ្មីៗនេះ ម៉ូដែលរូបស្រស់នេះ ក៏បានបញ្ចេញស្ទីលថ្មីមួយ ដែលមើលទៅស្រហាក់ដៀងស្ទីលតុបតែងខ្លួន របស់តារាបរទេសស្រី Taylor Swift ។

យ៉ាងណាមិញ កញ្ញា ក៏បានបញ្ជាក់យ៉ាងច្បាស់នៅពីក្រោយការតុបតែងមួយនេះថា៖  

សារជាភាសាអង់គ្លេសដែល រដ្ឋា បានសរសេរបង្ហោះក្នុងបណ្ដាញសង្គម

សារជាភាសាអង់គ្លេសដែល រដ្ឋា បានសរសេរបង្ហោះក្នុងបណ្ដាញសង្គមគឺចង់បញ្ជាក់ប្រាប់ប្រិយមិត្ត ឬអ្នកគាំទ្រខ្លួនឲ្យបានច្បាស់ថា រាល់ការចេញម៉ូតថ្មី មិនថាការស្លៀកពាក់ ម៉ូតសក់ ឬការផាត់មុខ សុទ្ធសឹងតែជាគំនិតផ្ដួចផ្ដើមរបស់ខ្លួនកញ្ញា ផ្ទាល់ដោយមិនបានចម្លងពីតារាណានោះទេ។

ការឆ្លើយតបមួយនេះពិតជាធ្វើឲ្យយើងដឹងកាន់តែច្បាស់ថា ទឹម រដ្ឋា ពិតជាពូកែរកនឹកស្ទីលតុបតែងខ្លួនពិតមែន ហើយចំពោះស្ទីលនីមួយៗសុទ្ធតែស្រស់ស្អាតប្លែកភ្នែកតែម្ដង ៕ 

តារាសម្ដែង និងជាម៉ូដែលកញ្ញា ទឹម រដ្ឋា
តារាសម្ដែង និងជាម៉ូដែលកញ្ញា ទឹម រដ្ឋា
តារាសម្ដែង និងជាម៉ូដែលកញ្ញា ទឹម រដ្ឋា
ស្ទីលថ្មីរបស់ ទឹម រដ្ឋា ដែលមើលទៅស្រដៀង តារាបរទេសស្រី Taylor Swift
ស្ទីលថ្មីរបស់ ទឹម រដ្ឋា ដែលមើលទៅស្រដៀង តារាបរទេសស្រី Taylor Swift

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា