ភ្នំពេញ៖ លោក ម៉ាដូណា គឺជាតារាកំប្លែងមួយរូប ដែលតែងតែធ្វើឲ្យទស្សនិកជន សើចជាមួយនឹងសម្តី មិនចេះរីងស្ងួតរបស់លោក ។

ប៉ុន្តែស្រាប់តែយប់មិញនេះ មានវីដេអូយ៉ាងក្តៅគគុក ត្រូវបានបង្ហោះ នៅលើបណ្តាញសង្គមហ្វេសបុក ដោយប្រើពាក្យខ្លាំងៗ នៅលើ Captionថា លោកម៉ាដូណាគឺជា តារាដែលមានចរិតមិនល្អ​ ដោយបោះដបទឹកសុទ្ធ ចូលទឹកជ្រោះ។

នៅក្នុងវីដេអូនោះផងដែរ គឺមានសកម្មភាពឈ្លោះប្រកែកសម្តី យ៉ាងខ្លាំងរវាង លោកម៉ាដូណា និង អ្នកលួចថតរូបលោក។

យ៉ាងណាក្តី វីដេអូដែលទើបតែ បង្ហោះយប់មិញនេះ គឺមានសន្ទុះនៃការចែករំលែក និងចូលមើលយ៉ាងច្រើនសន្ធឹកសន្ធាប់។ ហើយក៏មាន អ្នកជេរ លោក ម៉ា ដូណា
 មិនតិចនាក់នោះទេ៕

ដើម្បីឲ្យកាន់តែជ្រាបច្បាស់ សូមមើលវីដេអូខាងក្រោមនេះ ៖ 

ម៉ា ដូណា
ម៉ា ដូណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ដូណា