(ភ្នំពេញ)៖ ពិធីការិនី និងតារាសម្ដែងដ៏មានប្រជាប្រិយភាព ទឹម រដ្ឋា ត្រូវបានមហាជនស្គាល់ថា នាងគឺជាតារាស្រីមួយដួង ដែលមានទេពកោសល្យមិនធម្មតា អាចបត់បែនបានគ្រប់កាលៈទេសៈ មិនថា តួស្លូត និង ស៊ិចស៊ី ឆ្នាស់ឆ្នើម ចិត្តរាយមាយជ្រៀតជ្រែកដណ្ដើមប្ដីគេ នោះទេ គឺនាងអាចធ្វើបានទាំងអស់ ខណៈថ្មីៗនេះ នាងហាក់ដូចមានភាពមមាញឹកខ្លាំងក្នុងអាជីពជាអ្នកសិល្បៈ ដូចជា សម្ដែងរឿង ជាច្រើន និង ធ្វើជាពិធីការិនីឲ្យកម្មវិធីថ្មីរបស់ Fresh News TV ដែលមានឈ្មោះថា «អាថ៌កំបាំងក្រៅឆាករបស់តារា» ដែលកម្មវិធីនេះធ្វើការផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ចុងសប្ដាហ៍ និងផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ។ តែទោះជាការងាររវល់ក៏ដោយ ទឹម រដ្ឋា មិនដែលភ្លេចតួនាទីជាកូនស្រីដ៏ល្អរបស់ព្រះរស់នោះទេ ពោលគឺនាងបានឆ្លៀតពេលទំនេរយកចិត្តទុកដាក់ម្ដាយនាងជានិច្ច។

ដោយក្នុងនោះ នាងបានបង្ហោះរូបជាមួយម្ដាយនាងជាច្រើនសន្លឹក ព្រមទាំងសរសេរថា «ឆ្លៀតពេលទំនេរ ១ព្រឹកសូមជូនម្ចាស់ជិវិតទៅពេទ្យធ្មេញបន្តិច ព្រោះគាត់ស្រក់អស់ ៨គីឡូហើយ។ អាណិតណាស់ម្ចាស់ជិវិតកូន។ ដោយសារអត់មានធ្មេញពិសារ ១រយៈខ្លីសោះ។ អញ្ចើងហើយទាន់ព្រឹកនេះទំនេរជូនគាត់ទៅឲ្យហើយ ។ នេះគឺការធ្វើបុណ្យរបស់ខ្ញុំជាមួយព្រះរស់ក្នុងការបំពេញបំណងរបស់លោក ហើយខ្ញុំជឿថា ខ្ញុំក៏និងទទួលបានបុណ្យមកវិញច្រើនលើសពីអ្វីៗទាំងអស់ Pan RaNy!»។

គួររំឭកផងដែរថា ទឹម រដ្ឋា គឺជាតារាស្រីមួយរូបក្នុងចំណោមតារាស្រីល្បីជាច្រើនក្នុងប្រទេសកម្ពុជា ដែលក្ដោបក្ដាប់បានការងារសិល្បៈ ជាច្រើនក្នុងដៃ ព្រមទាំងមានប្រជាប្រិយភាព និងអ្នកគាំទ្រជាច្រើនផងដែរ៕

ពិធីការិនី និងតារាសម្ដែងដ៏មានប្រជាប្រិយភាព ទឹម រដ្ឋា និងម្តាយ
ពិធីការិនី និងតារាសម្ដែងដ៏មានប្រជាប្រិយភាព ទឹម រដ្ឋា និងម្តាយ
ពិធីការិនី និងតារាសម្ដែងដ៏មានប្រជាប្រិយភាព ទឹម រដ្ឋា
ពិធីការិនី និងតារាសម្ដែងដ៏មានប្រជាប្រិយភាព ទឹម រដ្ឋា
ពិធីការិនី និងតារាសម្ដែងដ៏មានប្រជាប្រិយភាព ទឹម រដ្ឋា
ពិធីការិនី និងតារាសម្ដែងដ៏មានប្រជាប្រិយភាព ទឹម រដ្ឋា
សាររបស់ ទឹម រដ្ឋា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា