រឿង «ព្រះម៉ែនាគរាជ» នឹងមានវត្តមានជាការប្រែសម្រួលភាសាខ្មែរ លើកញ្ចក់ទូរទស្សន៍ ភីអិនអិន ចាប់ពីថ្ងៃទី ៤ខែតុលា ឆ្នាំ ២០១៧តទៅ រៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ៩ ដល់ ១០យប់។ ប្រិយមិត្ត នឹងបានទស្សនាយ៉ាងច្បាស់ពីសមត្ថភាពនៃការសម្តែង និងសាច់រឿងទាំងស្រុង ត្រឹមតែប៉ុន្មានថ្ងៃទៀតនេះហើយ។ គ្រប់វគ្គ សុទ្ធតែមានសាច់រឿងប្រទាក់ក្រឡាគ្នា ដែលលោកអ្នក មិនគួររំលងវគ្គណាមួយនោះទេ។

រឿង «ព្រះម៉ែនាគរាជ»

រឿង «ព្រះម៉ែនាគរាជ» ជារឿងភាគថៃបុរាណមួយ ដែលនិយាយពី នារីស្រស់ស្អាតម្នាក់ឈ្មោះ ខាំកែវ ដែលនាងជាមនុស្សស្រីធម្មតា ប៉ុន្តែមានជាប់ពាក់ព័ន្ធនឹងជំនឿវេទមន្ត ដ៏ចម្លែកអស្ចារ្យម្យ៉ាង។ ខាំកែវ ដែលដើរតួដោយ (taewaew_natapohn ) គឺជាស្រីស្អាតម្នាក់ ក្នុងភូមិ Baan Dorn Mai ដែលមានវិជ្ជាសីលយ៉ាងចម្លែក ប៉ុន្តែគ្មានអ្នកណាម្នាក់ បានដឹងពីរឿងនេះទេ សូម្បីតែខ្លួននាងផ្ទាល់។

ដោយឡែក ភុតសាផុន (ken_phupoom) គឺជានិស្សិតផ្នែកបុរាណវិទ្យាម្នាក់ ដែលត្រូវចុះកម្មសិក្សា នៅក្នុងភូមិ Bann Dorn Mai ជាមួយគ្រូ និងមិត្តភក្តិរបស់គេ។ ភុតសាផុន បានប្រទះឃើញរូបចម្លាក់ព្រះម៉ែនាគ ដោយចៃដន្យ ហើយគេ និងមិត្តភក្តិផ្សេងៗទៀត ក៏បានជួបនឹងរឿងរ៉ាវចម្លែក តាំងពីពេលនោះមក។ ក្នុងពេលនោះ ភុតសាផុន បានធ្លាក់ក្នុងអន្លង់ស្នេហ៍ របស់ខាំកែវ ហើយសុខចិត្តលះបង់អ្វីៗ គ្រប់យ៉ាងដើម្បីរៀបការរួមរស់ជាមួយនាង។ ក្តីស្រលាញ់របស់នាង មិនបានសុខនោះទេ ព្រោះមានមនុស្សជាច្រើនច្រណែនឈ្នានីស ហើយតាមប៉ុនប៉ង បំបែកបំបាក់អ្នកទាំង ២។ មិនថាអ្នកណាព្យាយាមធ្វើបាបខាំកែវនោះទេ នាងតែងតែមានសត្វពស់មកការពារជានិច្ច រហូតដល់ក្រុមជនអាក្រក់ ទៅរកគ្រូសិល្ប៍កំណាច មកបំផ្លាញនាងទៀត។ យូរៗទៅ ខាំកែវ និងភុតសាផុន បានដិតដាមដោយរឿងរ៉ាវអតីតកាលតាំងពីជាតិមុន ដែលធ្វើឲ្យគេវិលវល់។ ប៉ុន្តែ ខាំកែវ បានតស៊ូមិនតបត រហូតដល់ពេលមួយ ដែលនាងបាត់បង់មនុស្សជាទីស្រលាញ់ជាច្រើន ដូចជាម្តាយនាង និងបរិវារផ្សេងទៀត។ ស្របពេលនោះដែរ នាងក៏បាននឹកឃើញថា ក្រុមជនអាក្រក់ទាំងនោះ មានគំនុំ ហើយតាមបំពាននាង តាំងពីជាតិមុន ដែលនាងជាព្រះម៉ែនាគរាជ មកម្ល៉េះ។ ពេលនោះហើយ នាងក៏សម្រេចចិត្តសងសឹក ហើយតាមសម្លាប់ជនកំណាចទាំងនោះវិញ ទោះបីជាត្រូវជាប់បណ្តាសារយ៉ាងណាក៏ដោយ។

ចង់ដឹងថារឿងនេះល្អមើលយ៉ាងណានោះ សូមកុំភ្លេចរង់ចាំទស្សនាបន្ថែម លើកញ្ចក់ទូរទស្សន៍ ភីអិនអិន។

សូមទស្សនាវីដេអូខ្លីខាងក្រោម៖

តាមដានព័ត៌មានពីរឿងភាគ ភីអិនអិន សូមចូលទៅកាន់៖ www.facebook.com/PNNDramaFanClub  

រឿង «ព្រះម៉ែនាគរាជ»
រឿង «ព្រះម៉ែនាគរាជ»
រឿង «ព្រះម៉ែនាគរាជ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]