សាលារៀន អន្តរទ្វីប អាមេរិកាំង ហៅកាត់ថា (AIS) ជាសាលារៀនចំណេះទូទៅមួយទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ដែលមានកម្មវិធីសិក្សាចាប់ពីថ្នាក់ក្រោមមត្ដេយ្យ រហូតដល់ថ្នាក់ទី១២ តាមបែបខែ្មរ-អាមេរិកាំង ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សាលារៀនដ៏មានប្រជាប្រិយនេះ ត្រូវបានគេមើលឃើញថា កំពុងរួមចំណែកយ៉ាងផុសផុលក្នុងការផ្ដល់ចំណេះដឹង ចំណេះធ្វើ និងបំណិនជីវិតយ៉ាងសម្បូរបែប ដល់សិស្សានុសិស្សខ្លួនប្រកបដោយគុណភាព ប្រសិទ្ធភាព និងគុណធម៌ដ៏ប្រសើរ ដើម្បីកសាងសង្គមកម្ពុជាឱ្យក្លាយជាសង្គមមួយដ៏រីកចម្រើន។ អ្វីដែលធ្វើឱ្យសាលារៀនឯកជនកូនកាត់មួយនេះឈានមុខគេលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានោះ គឺដោយសារតែសាលានេះផ្ដោតសំខាន់ទៅលើ គុណភាព វិន័យ និងសេវាកម្មជាចម្បង។ 

គួរជម្រាបជូនថា សាលារៀន អន្តរទ្វីប អាមេរិកាំង នឹងចាប់ផ្ដើមទទួលចុះឈ្មោះសិស្សចូលរៀនគ្រប់កម្រិតសិក្សាពីថ្ងៃផ្សាយដំណឹងនេះតទៅ ហើយចំពោះបវេសនកាលថ្មី គឺនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ។ កាលពីខែកក្កដាកន្លងទៅ សាលារៀន អន្តរទ្វីប អាមេរិកាំង ទាំង៣សាខា ទទួលបានបណ្ណសរសើរចំនួន៥បណ្ណ ពីមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ លើផ្នែកស្នាដៃល្អប្រសើរក្នុងការគ្រប់គ្រង រដ្ឋបាល បរិស្ថាន និងបច្ចេកទេសបង្រៀន-រៀនសម្រាប់ឆ្នាំសិក្សា២០១៦-២០១៧។

លើសពីនេះទៀតសិស្សថ្នាក់ទី៩ ពីររូបបានប្រឡងជាប់ជាសិស្សពូកែទូទាំងប្រទេស លើមុខវិជ្ជារូបវិទ្យា ចំណាត់ថ្នាក់លេខ៥ និងមុខវិជ្ជាគណិតវិទ្យា ចំណាត់ថ្នាក់លេខ៧។ មួយវិញទៀត ក្នុងឆ្នាំសិក្សា២០១៦-២០១៧ដដែលនេះ សិស្សថ្នាក់ទី១០ ពីររូបទទួលបានចំណាត់ថ្នាក់លេខ១ និងលេខ៣ ក្នុងការប្រកួតប្រជែងដោះស្រាយលំហាត់គណិតវិទ្យា ដោយប្រើបច្ចេកវិទ្យា Scientific Calculator ដែលរៀបចំឡើងដោយសមាគមន៍អ្នកគណិតវិទ្យាកម្ពុជា និង CASIO។

អ្វីកាន់តែពិសេសទៅទៀតនោះ កាលពីពេលកន្លងទៅថ្មីៗនេះ សិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ចំនួន១៦នាក់ ទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

សូមបញ្ជាក់ជូនថា ក្រៅតែពីសមិទ្ធផលខាងលើ សាលារៀន អន្តរទ្វីប អាមេរិកាំង ក៏មានសមិទ្ធផលជាច្រើនទៀតផងដែរ ដូចជានៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ សិស្ស៩រូបទទួលបានមេដាយមាស២ មេដាយប្រាក់៣ និងមេដាយ សំរឹទ្ធ៤ ក្នុងកម្មវិធីប្រកួតប្រជែងគណិតវិទ្យាអូឡាំពិករបស់ប្រទេសសិង្ហបុរី និងសាលាផ្សេងៗក្នុងតំបន់អាស៊ាន ឆ្នាំ២០១៧ (Singapore and Asian School Math Olympiad-SASMO 2017)។ ដោយឡែក ចំពោះថ្នាក់តំបន់វិញ សិស្សថ្នាក់ទី១១ ពីររូបទទួលបានជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតប្រជែងសរសេរគម្រោងអាជីវកម្មពិភពលោកសម្រាប់យុវវ័យ (សិស្សវិទ្យាល័យ) ឆ្នាំ២០១៧ (Global Youth Entrepreneurship Challenge 2017)។ បន្ទាប់មកសិស្សថ្នាក់ទី១២ មួយរូប ក៏ត្រូវបាន Singapore Technologies Endowment Program (STEP) ជ្រើសរើសតំណាងសិស្សានុសិស្សនៃព្រះរាជាណាចក្រកម្ពុជា ឱ្យចូលរួមកម្មវិធី STEP-NUS Sunburst Brain Camp (SBC) 2017 នៅប្រទេសសិង្ហបុរី ផងដែរ។ ក្រោយមកទៀតសិស្សថ្នាក់ទី១០ ចំនួន៨រូប ត្រូវបាន Behring Global Educational Foundation ជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធី Global Natural History Day 2017 (GNHD), Finals នៅទីក្រុង Chongqing នៃសាធារណរដ្ឋប្រជាមានិតចិនទទួលបានមេដាយមាស ប្រាក់ និងសំរឹទ្ធ៕    

សាលារៀន អន្តរទ្វីប អាមេរិកាំង ហៅកាត់ថា (AIS)
សាលារៀន អន្តរទ្វីប អាមេរិកាំង ហៅកាត់ថា (AIS)
សាលារៀន អន្តរទ្វីប អាមេរិកាំង ហៅកាត់ថា (AIS)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]