(ភ្នំពេញ)៖ តារាសម្ដែងប្រុសរូបសង្ហា និងកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង ពីសំណាក់ទស្សនិកជន លោក ឆឹម សក្កដា បន្ទាប់ពីបង្កាត់ភ្លើងស្នេហ៍ ជាមួយនឹងកំពូលតារាចម្រៀងស្រី ក៏ល្បីប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា មកត្រូវបានទស្សនិកជន ចាប់អារម្មណ៍គ្រប់ពេលតែម្ដង រាល់សកម្មភាពរបស់អ្នកទាំងពីរ។ អ្វីដែលសំខាន់នោះ ទោះបីជាលោក ឆឹម សក្កដា មានការមមាញឹកក្នុងការសម្ដែងរឿង ភាគយ៉ាងណាក្ដី ប៉ុន្ដែលោកក៏បានចេញបទចម្រៀងផ្ទាល់ ៤ ទៅ៥បទផងដែរ ដែលរាល់បទចម្រៀងដែលលោកបានច្រៀង គឺសុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងចាស់ដៃ ពីសំណាក់មិត្ត២យុវវ័យ ព្រោះវាត្រូវនឹងរឿងរ៉ាវស្នេហារបស់ពួកគេ។

ដោយថ្មីៗនេះ បទចម្រៀងដែលមានចំណងជើងថា «ចង់ក្លាយជាមនុស្សក្នុងក្ដីស្រមៃអូន» ដែលច្រៀងដោយ លោក ឆឹម សក្កដា កំពុងតែធ្វើឲ្យចាក់ដោតអារម្មណ៍ បណ្ដាអ្នកពេញនិយមស្ដាប់បទចម្រៀងបែបស្នេហ៍ យុវវ័យជាខ្លាំង ព្រោះវាពិតជាពិរោះណាស់ ដោយបានរៀបរាប់ពីរឿងរ៉ាវស្នេហ៍ ក្នុងពេលបច្ចុប្បន្ននេះ ដែលត្រូវចិត្តទស្សនិកជន តែម្ដង។

«ចង់ក្លាយជា​មនុស្ស​​ក្នុង​ក្ដីស្រមៃអូន» របស់​គូស្នេហ៍ ពេជ្រ សោភា គឺ​លោក ឆឹម សក្កដា ពិតជា​អង្រួន​បេះដូង ទស្សនិក​ជន
លោក ឆឹម សក្កដា និងពេជ្រ សោភា
លោក ឆឹម សក្កដា និងពេជ្រ សោភា
លោក ឆឹម សក្កដា និងពេជ្រ សោភា
លោក ឆឹម សក្កដា និងពេជ្រ សោភា
លោក ឆឹម សក្កដា និងពេជ្រ សោភា
លោក ឆឹម សក្កដា និងពេជ្រ សោភា
លោក ឆឹម សក្កដា
លោក ឆឹម សក្កដា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆឹម សក្កដា