ក្រុងប៉ោយប៉ែត ៖ សពពលករខ្មែរម្នាក់ ត្រូវបានភាគីថៃ បញ្ជូនមកវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៧ តុលា កន្លងមក ។ តាមលោកវង្ស វណ្ណឌី អាយុ៣៦ឆ្នាំ ឱ្យដឹងថា ពលករដែលស្លាប់នេះឈ្មោះវង្ស វណ្ណី អាយុ៣១ឆ្នាំ ជាប្អូនប្រុសរបស់គាត់ មានស្រុកកំណើតនៅភូមិកាក់សិន ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ប្អូនប្រុសគាត់បានចូលទៅក្នុងទឹកដីថៃតាមរយៈក្រុមហ៊ុនស្រប ច្បាប់មួយឈ្មោះម៉ីយនសឺវីស ជាអ្នកនាំពលករ ខ្មែរឆ្លងដែនចូល ទៅរកការងារធ្វើនៅក្នុងរោងចក្រជ័រ កៅស៊ូក្រែបក្នុង ខេត្តមួយភាគខាងលិចប្រទេសថៃ ទើបតែបានរយៈពេល១០ខែប៉ុណ្ណោះ ។

ប្រភពដដែលបន្តថា ប្អូនប្រុសគាត់បានស្លាប់កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៦ តុលា ដោយសារខ្យល់គរនៅក្នុងបន្ទប់ស្នាក់នៅក្នុងទឹកដីថៃ ហើយភាគីថៃបានបញ្ជូនសពមកវិញតាមច្រកប៉ោយប៉ែត ដើម្បីប្រគល់ឱ្យសាច់ញាតិក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]