ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា ក្មួយស្រីរបស់កញ្ញា ដេននី ក្វាន់ ដែលគេតែងតែហៅថា នាងល្អហួស មានមុខមាត់ស្រដៀងទៅ នឹងកំពូលតារាសម្តែងស្រីថៃកញ្ញា YaYa Urassaya ខ្លាំងមែនទែន។

មិនត្រឹមតែប៉ុណ្ណោះ សម្រស់របស់នាងតូច បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរ និងល្បីយ៉ាងខ្លាំង រហូតដល់ពេលនេះក្មួយស្រីល្អហួស របស់តារាសម្តែងកញ្ញា ដេននី ក្វាន់ ក៏មានឱកាសបានឡើងឆាកក្នុងកម្មវិធី «ស៊ីអារម្មណ៍» របស់ទូរទស្សន៏ PNN ផងដែរ។

បើយោងតាមគណនីហ្វេសប៊ុករបស់ ប្អូនប្រុសរបស់ កញ្ញា ដេននីក្វាន់ បានបង្ហោះរូបភាពមួយសន្លឹករបស់ នាងតូចល្អហួស ជាមួយនឹងតារាថៃកញ្ញា YaYa Urassaya ធ្វើឲ្យអ្នកគាំទ្រថា «សម្រស់របស់នាងតូច ល្អហួស ស្អាតជាងតារាថៃទៅទៀត»៕

ចង់ដឹងថាសម្រស់ក្មួយស្រីដេននីក្វាន់ នាងតូច ល្អហួស ស្រស់ស្អាតយ៉ាងណានោះ តោះទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖ 

រូបភាពដែលប្អូនប្រុស ដេននីក្វាន់ បានបង្ហោះ
មុខក្មួយស្រីរបស់កញ្ញា ដេននីក្វាន់ និងតារាថៃកញ្ញា YaYa Urassaya ពេលដាក់ជិតគ្នា
ក្មួយស្រីរបស់កញ្ញា ដេននីក្វាន់ នាងតូច ល្អហួស
តារាថៃកញ្ញា YaYa Urassaya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់