ភ្នំពេញ៖ នៅវគ្គជម្រុះដំបូង វគ្គ Blind Auditions របស់កម្មវិធី The Voice Kids Cambodia បានតម្រូវឲ្យ Coachនីមួយៗ រើសកូនក្រុមចំនួន១៥នាក់ ដែលខ្លួនពេញចិត្ត ដើម្បីយកទៅបង្វឹកសមត្ថភាព។

ដោយទ្បែក វគ្គជម្រុះដំបូងនោះ កញ្ញាសុគន្ធ និសា ត្រូវបានទស្សនិកជនមួយចំនួន បញ្ចេញមតិថា នាងពុំសូវមាន កូនក្រុមដែលមានសម្លេងពិរោះនោះទេ ព្រោះនាងហាក់មិនពូកែខាង ដណ្តើមកូនក្រុមសោះ។

យ៉ាងណាមិញ នៅសប្តាហ៏ទី២ ក្នុងវគ្គLive Show របស់កម្មវិធី The Voice Kids Cambodiaនេះ កូនក្រុមរបស់តារាស្រីរូបនេះ បានធ្វើឲ្យទស្សនិកជននៅលើ បណ្តាញសង្គមហ្វេសបុក ជាច្រើននាក់លាន់មាត់សរសើរ ពីសមត្ថភាពរបស់កូនក្រុមរបស់នាង ហើយខ្លះទៀតបានធ្លោយសម្តីថា កូនក្រុមរបស់កញ្ញាសុគន្ធនិសា ប្រាកដជា កាន់ពាននៅរដូវកាលទីមួយនេះ។

នៅសប្តាហ៏ទី២កម្មវិធី The Voice Kids Cambodia នេះផងដែរ កូនក្រុមរបស់កញ្ញាសុគន្ធនិសា ដែលបានបង្ហាញសមត្ថភាពមានដូចជា៖

កុមារី ឃុយ ម៉ីហៀង ច្រៀងបទ «សង្សារ២៥០០»

កុមារា លឹម ដារាជ ច្រៀងបទ «សៀវភៅកំណត់ហេតុស្នេហ៍»

កុមារី សុខ មុន្នីនាថ ច្រៀងបទ «I Hate Myself »

និង កុមារា ឈិន សីហា ច្រៀងបទ «ខោចែវថ្នេរប្រាំ» ។

ប៉ុន្តែគួរឲ្យសោកស្តាយ បេក្ខជនពីររូបគឺ មុន្នីនាថ និង ដារាជ បានជម្រុះចេញពី កម្មវិធីនាសប្តាហ៏ទី២នោះ បាត់ទៅហើយ។ តើប្រិយមិត្ត យល់យ៉ាងណាដែរចំពោះមតិខាងលើនេះ?

កូនក្រុម របស់សុគន្ធនិសា ក្នុង​វគ្គLive Show សប្តាហ៍ទី២
កូនក្រុម របស់សុគន្ធនិសា ក្នុង​វគ្គLive Show សប្តាហ៍ទី២
កូនក្រុម របស់សុគន្ធនិសា ក្នុង​វគ្គLive Show សប្តាហ៍ទី២
កូនក្រុម របស់សុគន្ធនិសា ក្នុង​វគ្គLive Show សប្តាហ៍ទី២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា