(ភ្នំពេញ)៖ កញ្ញា សុភ័ក្រ កុសុម៉ា ត្រូវបានមហាជនសម្គាល់ឃើញថា នាងមានការគាំទ្រពីសំណាក់ទស្សនិកជន និងមួយរយៈនេះ ប្រជាប្រិយភាពរបស់តារាស្រី សម្ដីចាក់ទឹកមិនលិចរូបនេះ កំពុងតែមានភាពចលាចលខ្លាំង ក្នុងស្រទាប់យុវវ័យ ខណៈបច្ចុប្បន្ននេះ នាងកំពុងតែក្ដោបក្ដាប់ការងារសិល្បៈជាច្រើន ក្នុងស្ថានីយទូរទស្សន៍ បាយ័ន CTN, MYTV និង ផេកតាមអនឡាញមួយចំនួន។ តែយ៉ាងណាមិញ ទោះបីជានាងមានសមត្ថភាព អាចកាន់កាប់ការងារបានជាច្រើន ក៏ដោយ ក៏នាងកំពុងតែហាត់ពុត សមត្ថភាពខ្លួនឯងបន្ថែមទៀត ដើម្បីវិវត្តន៍ខ្លួន ទៅជាតារាស្រីមួយដួង ដែលមានសមត្ថភាពពេញលេញ អាចបំពេញការងារគ្រប់បែបយ៉ាង មិនថា កម្មវិធីតូចឬធំនោះទេ។

ជាការពិតណាស់ ក្នុងកម្មវិធីប្រគំតន្ត្រី កម្រាលព្រំពណ៌ក្រហម ដើម្បីសប្បុរដធម៌ ជួយដល់មន្ទីរពេទ្យ «គន្ធបុប្ផា» ដ៏ធំមួយ ដែលបានប្រារព្ធជាលើកទីពីរ មានទីតាំងស្ថិតនៅទឹកដី សាកលវិទ្យាល័យន័រតុន កាលពីថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៧ កន្លងទៅនេះ កញ្ញា សុភ័ក្រ កុសុម៉ា បានថ្លែងប្រាប់គេហទំព័រកំសាន្ដ Khmer Talking ឲ្យដឹងថា «ចាស់បង! បច្ចុប្បន្ននេះ ខ្ញុំកាន់កម្មវិធីពីរឲ្យទូរទស្សន៍បាយ័ន ក្នុងនោះមាន កម្មវិធីសំនៀងឯក និង កម្មវិធីបេសកកម្មឆ្ងាញ់ៗ (Yummy Mission)។ ចំណែកឯនៅ MYTV នាងខ្ញុំមានកម្មវិធីមួយ គឺកម្មវិធី ពេញចិត្តឬអត់ និងកម្មវិធី Live ក្នុងហ្វេសប៊ុកមួយទៀត។ តែយ៉ាងណាមិញសម្រាប់សមត្ថភាព របស់នាងខ្ញុំ ខ្ញុំគិតថា មិនទាន់បានល្អទេ គឺនាងខ្ញុំមិនទាន់ពេញចិត្តសោះ ប៉ុន្ដែពេញចិត្តខ្លះនូវការលេង ប៉ុន្ដែបើនិយាយបែប Professional ដូចគេ គឺអត់ទាន់ដល់ទេចាស គឺនាងខ្ញុំកំពុងតែរៀនថា យើងអាចកាន់កម្មវិធីបែបលេងសើចក៏បាន និងកម្មវិធីធំៗផ្សេងក៏បាន ហើយខ្ញុំនឹងខំហ្វឹកហាត់បន្ដទៀត»។

ក្រៅពីនេះ កញ្ញា សុភ័ក្រ កុសុម៉ា បានបញ្ជាក់ថា ចំពោះការសម្ដែងរឿងតាំង ពីនាងមិនទាន់ចូលមកធ្វើពិធីការិនី រហូតមកទល់ពេលនេះ គឺនៅតែមានអ្នកទាក់ទងឲ្យទៅសម្ដែង ប៉ុន្ដែសុទ្ធតែជាសាច់រឿងដែល នាងមិនស្រឡាញ់ ដូច្នេះហើយ នាងមិនទទួលនោះទេ ព្រោះនាងចូលចិត្តសម្ដែងតួឆ្នាស់ឆ្នើម ក្រមិចក្រមើមតាមចរិតរបស់នាង។

គួរបញ្ជាក់ថា កញ្ញា សុភ័ក្រ កុសុម៉ា បានចូលប្រឡូកក្នុងសិល្បៈ លើកដំបូងតាមរយៈការប្រឡងចម្រៀង បន្ទាប់មកនាងក៏ក្លាយជា តារាចម្រៀងស្រីម្នាក់ និងមានការចេញបទចម្រៀងផ្ទាល់ខ្លួន ជាច្រើនផងដែរ ខណៈថ្មីនេះនាងនឹងមានចេញបទចម្រៀង Original Song មួយទៀតហើយ ដែលជារបស់នាងផ្ទាល់។ ក្រៅពីពិធីការិនី នាងក៏មានថតស្ពតពាណិជ្ជកម្ម ឲ្យក្រុមហ៊ុននានាជាច្រើនទៀត ផងដែរ៕

សុភ័ក្រ កុសុម៉ា កំពុង​ក្ដោបក្ដាប់​ការងារ​សិល្បៈ​​ច្រើន
សុភ័ក្រ កុសុម៉ា កំពុង​ក្ដោបក្ដាប់​ការងារ​សិល្បៈ​​ច្រើន
សុភ័ក្រ កុសុម៉ា កំពុង​ក្ដោបក្ដាប់​ការងារ​សិល្បៈ​​ច្រើន
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា