សត្វដែលបានផុតពូជ រាប់ពាន់ឆ្នាំទៅហើយ ឥលូវនេះគេបានធ្វើ ឲ្យវាមានជីវិតរស់រវើកឡើងវិញ ដោយប្រើរូបគំនូរ 3D ដែលមើលទៅដូចជារូបពិតៗ និងរស់រវើកថែមទៀតផង។

នៅសារមន្ទីរ Urumqi នៅក្នុងទីក្រុង XinJiang ប្រទេសចិន មានអ្នកសិល្បៈវិទូមួយក្រុម បានដាក់បង្ហាញរូបគំនូរ 3D ដែលឆ្លុះបញ្ចាំងពី សត្វដែលបានផុតពូជ ដូចជាដីណូស័រជាដើម។ ក្នុងនោះមានរូបដំរីមាំមុតមួយ ដែលធ្វើសកម្មភាព ទំលុះជញ្ជាំងធ្វើឲ្យបំនែកឥដ្ឋបែកខ្ចាត់ខ្ខាយ ថែមទាំងប្រុងនឹងជាន់ក្មេងៗទៀតផង។

ចំនែករូបគំនូរមួយទៀត បង្ហាញពីទស្សនសម ដែលធ្វើរូបភាពបំភាន់ភ្នែក រូមជាមួយនិងភាពគួរឲ្យខ្លាច របស់ដីណូស័រដ៏កាចសាហាវ រត់ដេញចាប់ចំនីសុី។

រូបគំនូរបន្ទាប់ចាប់យកសកម្មភាព របស់ក្មេងៗដែលខំប្រឹងទាញ សត្វក្នុងគំនូរឲ្យចេញមកខាងក្រៅ មើលទៅហាក់ដូចជាវា ចេញមកក្រៅពិតៗតែម្ដង និងរូបភាពចុងក្រោយ គឺមានកុមារីម្នាក់ ដែលក្នុងសភាពដ៏តក់ស្លុត ខំប្រឹងតោងកាំជណ្ដើរឈើ បិសនឹងធ្លាក់ទៅបាតជ្រោះដ៏ជ្រៅ។

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]