សិស្សពេទ្យ 5នាក់នៅក្នុងរឿង "Flatliners" ថ្មីនេះ ច្បាស់ជាដឹង! ក្នុងខែនេះផលិតកម្មហូលីវូដ Sony Pictures បានបញ្ចេញភាពយន្តបែបភ័យរន្ធត់មួយ ដែលមានចំណងជើងថា “Flatliners”។ នៅក្នុងរឿង "Flatliners" និស្សិតពេទ្យទាំង 5នាក់នេះ ចាប់អារម្មណ៍ខ្លាំង លើអាថ៌កំបាំងនៅក្រៅព្រំដែនជីវិត ដោយហ៊ានសាកល្បងការពិសោធដ៏គ្រោះថ្នាក់មួយ គឺត្រូវបញ្ឈប់បេះដូងពួកគេក្នុងរយៈពេលខ្លី ហើយការពិសោធម្តងៗ គឺស្ទើរស្លាប់ស្ទើររស់ ជួយឱ្យពួកគេដឹងរឿងនៅជាតិក្រោយបាន។ មិនយូរប៉ុន្មាន សិស្សពេទ្យទាំងប្រាំនេះបានរកឃើញអាថ៍កំបាំងខ្លះៗ ដែលកើតឡើងក្រោយពេលដាច់ខ្យល់មួយភ្លែតនោះ ប៉ុន្តែមិនយូរប៉ុន្មានពួកគេ ក៏បានប្រទះនូវហេតុការណ៍ដ៏រន្ធត់ផងដែរ ហើយធ្វើឲ្យពួកគដឹងថា ហេតុអីបានជាមិនគួរទៅរុករកជីវិតក្រោយការស្លាប់។

រឿង "Flatliners"

ភាពយន្តនេះចូលរួមសម្តែងដោយ Ellen Page, Nina Dobrev, James Norton, Kiersey Clemons និង Diego luna ដែលធ្លាប់សម្តែងក្នុងរឿង “Rogue One”។ រឿង “Flatliners” កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយជាប្រភេទ2D& 4Dx។ 

រឿង "Flatliners"

ទស្សនា Trailer នៅខាងក្រោមនេះ៖

រឿង "Flatliners"

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]