បើសិនអ្នកមិនចាប់អារម្មណ៏ ការសើចពេបជ្រាយ ឬ ការងឿងឆ្ងល់ពីសំណាក់ អ្នកធ្វើដំណើរផ្សេងទៀតទេ អ្នកអាចប្រើប្រាស់សំលៀកបំពាក់ដែលអាចធ្វើជាកាបូប នេះបាន ដើម្បីជួយសន្សំប្រាក់កាសរបស់អ្នក។

ជាការពិតណាស់ លោក John Power ជាអ្នករចនាសំលៀកបំពាក់នេះនិយាយថា សំលៀកបំពាក់ដែលអាចធ្វើជាកាបូប មានឈ្មោះ Jaktogo។ គាត់និយាយបន្តថា សំលៀកបំពាក់នេះអាចជួយសន្សំសំចៃប្រាក់ សំរាប់អ្នកតែងតែធ្វើដំណើរតាមយន្តហោះបានយ៉ាងច្រើន។ គាត់និយាយបន្ថែមទៀតថា សំលៀកបំពាក់ដែលអាចធ្វើជា កាបូបបាននេះមានតម្លៃ 89.79ដុល្លារ មានហោប៉ៅចំនួន១៤ ដែលអាចដាក់ឥវ៉ាន់ បានដល់១៥គីឡូ។

ជាក់ស្តែង ដោយសាររការផ្សព្វផ្សាយនូវការចុះថ្លៃ សំបុត្រយន្តហោះ និង ថ្លៃផ្ញើរឥវ៉ាន់ដែរកាន់តែកើនឡើង ធ្វើអោយអ្នកដំណើរម្នាក់ អាយុ ៥៧ឆ្នាំ ជាជនជាតិ អ៊ីរ៉ាក់ រស់នៅជិត Antwerp ក្នុងទីក្រុង Belgium ដែលតែងតែធ្វើដំណើរតាមយន្តហោះ២ ទៅ៣ដងក្នុងមួយសប្តាហ៏ សម្រេចចិត្តទិញសំលៀកបំពាក់នេះ ដើម្បីចំនេញប្រាក់ ពីថ្លៃផ្ញើឥវ៉ាន់។

លោក Power និយាយបន្ថែមទៀតថាគាត់មានការអស់សំណើចដែរ ប៉ុន្តែគ្រប់ពេលដែលគាត់ធ្វើដំណើរ គាត់អាចលក់សំលៀកបំពាក់បានប្រហែល ១០សម្រាប់ ដែរ។ គាត់និយាយបន្តថា ពេលនេះ សំលៀកបំពាក់ប្រភេទនេះអាចបញ្ជាទិញតាម អ៊ីធ៊ើណេតហើយ។

ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]