ភ្នំពេញ ៖ បុរសម្នាក់បានរងរបួស បាក់ជើងទាំងសងខាងតែម្តង ខណៈជិះម៉ូតូម្នាក់ឯង ហើយ ត្រូវរថយន្តលុច្សស៊ីស RX 300 ពណ៌ខ្មៅ មួយគ្រឿងបើកបុកពេញទំហឹង កាលពីវេលាម៉ោង ២៣ និង២០ នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២ នៅជចំណុចមុខផ្ទះសំណាក់ វល្លិ៍មាស តាមបណ្តោយផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

យោងទៅតាមប្រភពព័ត៌មានសាក្សីដែលឃើញហេតុការណ៍ ខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញ បុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ម្នាក់ឯង ក្នុងទិសដៅពីកើត ទៅលិចក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ចំណុចមុខផ្ទះសំណាក់វល្លិ៍មាសនេះ ស្រាប់តែមានរថយន្ត មួយគ្រឿងម៉ាកលុច្សស៊ីស RX 300 ពណ៌ខ្មៅ បើកបញ្ច្រាសទិសគ្នាជាមួយ ម៉ូតូរបស់បុរសរងគ្រោះ ដោយ រថយន្តបានបើកយ៉ាងលឿន ក៏ជ្រុលចង្កូតទៅបុកម៉ូតូ ចំពីមុខពេញទំហឹង លាន់លឺសូរដូចរន្ធះ រួចរថយន្ត បង្កហេតុបានអូសទាំងម៉ូតូ និងបុរសរងគ្រោះជាង១០ ម៉ែត្រ ទើបរថយន្ត បង្កហេតុរញ៉ៃថយក្រោយ បើករត់គេចខ្លួនបាត់ដោយសុវត្ថិភាពទៅ ។ ចំណែកបុរសជាម្ចាស់រងរបួសបាក់ ជើងទាំងសង ខាងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត និងម៉ូតូរងការខូចខាតខ្ទេចម៉ត់ទាំងស្រុង ។

បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋាននិងនគរបាលចរាចរណ៍ ខណ្ឌចំការមនបានចុះមកអន្តរាគមន៍ហៅ រថយន្តសាមុយ មកដឹកយកទៅបុរសរងគ្រោះ ទៅព្យាបាលរបួសនៅមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត ចំណែកម៉ូតូត្រូវបាន សមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌចំការមន ដើម្បីរង ចាំសាច់ញាត្តិ ជនរងគ្រោះ មកធ្វើលិខិតទទួលយកទៅវិញ ព្រោះរថយន្តបង្កហេតុបើករត់គេចខ្លួន ដោយមិនបានចាំស្លាកលេខ ។

បុរសរងគ្រោះខាងលើត្រូវបានគេស្គាល់ថាឈ្មោះ កុយ អាយុ ៤០ ឆ្នាំជានគរបាល និងជាថៅកែ ធ្វើតុទូនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

full-admin

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]