ភ្នំពេញ៖ តារាចម្រៀង និយមច្រៀងបទចម្រៀងមនោសញ្ចេតនា កញ្ញា សុន ស្រីពេជ្រ  បានធ្វើឲ្យអ្នកគាំទ្រសរសើរ ដោយសារតែមានទឹកចិត្តល្អ ជួយដល់លោកយូ ឌីស្កូ។

ជាការពិតណាស់ លោកយូ ឌីស្កូ កំពុងតែស្ថិតនៅក្នុងមន្ទីពេទ្យ ដើម្បីធ្វើការសម្រាកព្យាបាល ដោយមានមិត្តៗសិល្បៈជាច្រើនបានចូលរួមជាថវិកា និងបានផ្តល់ឈាមដើម្បីធ្វើការផ្លាស់ប្តូរ។

នៅក្នុងនោះផងដែរ តារាចម្រៀងកញ្ញា សុន ស្រីពេជ្រ ក៏មិនភ្លេចជួយដល់លោកដែរ ជាក់ស្តែង កញ្ញាបានបង្ហោះរូបភាពសម្លៀកបំពាក់ដោយភ្ជាប់ជាមួយនឹងសារ ថានាងលក់ខោអាវទាំងអស់នេះ ក្នុងតម្លៃសមរម្យ មិនត្រឹមតែប៉ុណ្ណោះ ថវិកាមួយចំនូន នាងនឹងប្រគល់ជូនដល់លោកយូ ឌីស្កូ ដែលកំពុងតែជួបការខ្វះខាតយ៉ាងខ្លាំង។

ទឹកចិត្តរបស់កញ្ញា បានធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ ដែលចេះជួយ តារាសិល្បៈដូចគ្នា៕ 

លោកយូ ឌីស្កូ កំពុងសម្រាកនៅមន្ទីរពេទ្យ
លោកយូ ឌីស្កូ កំពុងសម្រាកនៅមន្ទីរពេទ្យ
កញ្ញា សុន ស្រីពេជ្រ
កញ្ញា សុន ស្រីពេជ្រ
សារនិងសម្លៀកបំពាក់ ដែលកញ្ញាសុន ស្រីពេជ្រ បានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យូ ឌីស្កូ