ភ្នំពេញ៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយថា ប្អូនប្រុស ពេជ្រ ថៃ ដែលជាកូនក្រុម លោក របស់លោក ព្រាប សុវត្ថិ កំពុងតែទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងកម្មវិធី ប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១។

កាលពីយប់មិញនេះ ប្អូនប្រុស ពេជ្រ ថៃ បានឡើងបញ្ចេញសមត្ថភាព នៅលើឆាក ដោយពេលនោះ បានបកស្រាយនូវបទចម្រៀងមួយបទ ក្រោមចំណងជើងថា «ជិះស៊ីក្លូ»។

ចំពោះបទនេះ ក្មេងតូចម្នាក់នេះ ពិតជាធ្វើបានល្អ ជាមួយនឹង ការច្រៀង និង កាយវិការ បែបកំប្លែង ដែលស៊ីជាមួយនឹងបទចម្រៀងមែនទែន។ មិនតែប៉ុណ្ណោះ ខណៈពេល រូបគេច្រៀង បានធ្វើឲ្យទស្សនិកជន ស្រែកពេញឆាកតែម្តង ដោយក្នាញ់នឹង សកម្មភាពគួរឲ្យស្រលាញ់របស់ពេជ្រ ថៃ ពេក។

ដោយលទ្ធផលចុងក្រោយ ប្អូនប្រុសពេជ្រ ថៃ ក៏ជាប់ផងដែរ ដោយបន្តទៅវគ្គកណ្តាលផ្តាច់ព្រ័ត្រជាបន្តទៀត៕

តោះទស្សនាវីដេអូខាងក្រោម៖

ប្អូនប្រុស​ ពេជ្រ ថៃ
ប្អូនប្រុស​ ពេជ្រ ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ