ភ្នំពេញ៖ កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងកូនប្រុសច្បង សុវត្ថិ មុន្នីវណ្ណ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះតែសមត្ថភាពច្រៀង អមនឹងរូបសម្រស់ស្រស់សង្ហា ធ្វើឲ្យទីផ្សារសិល្បៈឳពុកកូននេះ មានហាងឆេងទ្វេដង។

ប្រិយមិត្តអ្នកគាំទ្រ ប្រហែលជាបានជ្រាបច្បាស់ហើយថា ក្រៅពីការងារសិល្បៈលោក ព្រាប សុវត្ថិ និងកូនប្រុស ក៏មានតួនាទីជាមន្ត្រីទាហាន ដែលបម្រើការក្នុងរាជការផងដែរ។

ប៉ុន្តែអ្នកប្រហែលជា ភ្ញាក់ផ្អើលមិនខានបន្ទាប់ពីដឹងថា នៅក្នុងគ្រួសារលោក មិនមែន មានតែឳពុកកូនទាំងពីរនាក់នេះទេ សូម្បីតែម្ដាយបង្កើតរបស់លោក ព្រាប សុវត្ថិ ក៏ជា ទាហានស្រីមួយរូបទៀតផង នេះបើតាមរូបភាពបង្ហោះឡើង។

សរុបមក ៣ជំនាន់នៃគ្រូសារកំពូលតារាចម្រៀងប្រចាំប្រទេសរូបនេះ សុទ្ធតែជាទាហាន នេះពិតជារឿងដែលគួរឲ្យសរសើរមែន ពីព្រោះកម្រមានគ្រួសារអ្នកសិល្បៈណា ដែលមានឈាមជ័រជាអ្នកស្នេហាជាតិ ដល់ទៅ៣ជំនាន់បែបនេះណាស់៕

កូនប្រុសច្បងលោក ព្រាប សុវត្ថិ សុវត្ថិ មុន្នីវណ្ណ និងលោកយាយ
កូនប្រុសច្បងលោក ព្រាប សុវត្ថិ សុវត្ថិ មុន្នីវណ្ណ និងលោកយាយ
លោក ព្រាប សុវត្ថិ និងកូនប្រុសច្បង
លោក ព្រាប សុវត្ថិ និងគ្រួសារ
លោក ព្រាប សុវត្ថិ និងគ្រួសារ
លោក ព្រាប សុវត្ថិ និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ