ភ្នំពេញ៖ តារាកំប្លែងល្បីឈ្មោះនាយ ពាក់មី ជួបរឿងស៊យមិនចេះចប់ទល់តែសោះក្នុងឆ្នាំនេះ បន្ទាប់ពីមានគេលួចហែកគណនីហ្វេសប៊ុកខ្លួន កាលពីពេលកន្លងទៅ។

ទើបតែដោះស្រាយរឿងមួយចប់ ពេលនេះម្ចាស់បទ«ប្រពន្ធស៊ីសៀង មីនាងស៊ីស៊ុប» រូបនេះ ក៏បានត្អួញត្អែរលើបណ្ដាញសង្គមជាថ្មី ម្ដងទៀតពាក់ព័ន្ធជាមួយ គ្រូអគ្គីនេត្រ ថា៖«ឃើញធ្វើគ្រូល្បីពេញហ្វេសប៊ុក ខំហៅមកថតកុនរឿងចាប់ខ្មោច ឥឡូវចប់ ស្គាល់មុខមិនស្គាល់ចិត្តមែន កាលណាទើបផុតស៊យទៅខ្ញុំ»។

សារដែលនាយ ពាក់មី បង្ហាញអារម្មណ៍ក្រោយដឹងថា គ្រូអគ្គីនេត្រ ត្រូវចាប់ខ្លួន

សារនេះបានបញ្ជាក់ច្បាស់ថាលោក កំពុងជួនរឿងស៊យថ្មីមួយទៀតហើយ ក្រោយពីទទួលបានដំណឹងថាគ្រូល្បីឈ្មោះ អគ្គីនេត្រ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីពាក់ព័ន្ធគ្រឿងញៀន។

គួរបញ្ជាក់ដែរថា គ្រូរូបនេះក៏ជាតូអង្គមួយរូបដែលនាយ ពាក់មី ហៅមកសម្ដែងក្នុងភាពយន្តដែលកំពុងដំណើរការថត ប៉ុន្តែ អគ្គីនេត្រ បានធ្វើឲ្យនាយខកចិត្តជាខ្លាំងដោយសារ តែគ្រូជើងល្អរូបនេះ បែរជាទៅលក់ថ្នាំញៀនបំពុលសង្គមទៅវិញ។

ចុះរឿង«បន្តោងឆ្នាំងដី» របស់ នាយពាក់មី នឹងទៅជាយ៉ាងណា? បើតួអង្គមួយនេះជាប់គុកបាត់ទៅហើយ? គួរឲ្យអាណិត ពាក់មី ណាស់មិននឹកស្មានថា គ្រូអគ្គីនេត្រ ធ្វើឲ្យនាយ ស៊យខ្លាំងដល់ម្លឹងសោះ៕ 

គ្រូល្បីឈ្មោះ អគ្គីនេត្រ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីពាក់ព័ន្ធគ្រឿងញៀន
គ្រូល្បីឈ្មោះ អគ្គីនេត្រ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីពាក់ព័ន្ធគ្រឿងញៀន
តារាកំប្លែងនាយ ពាក់មី
តារាកំប្លែងនាយ ពាក់មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី