ភ្នំពេញ៖ បន្ទាប់ពី ជម្លោះរវាងអតីតមិត្តប្រុស វ៉ាន់ នីឡា និងនាង ត្រូវបានដោះស្រាយ ក្នុងប្រព័ន្ធច្បាប់ គ្រប់ភាគីពាក់ព័ន្ធសង្ឃឹមថា អ្វីៗនឹងប្រសើរឡើងជាក់ជាមិនខាន។

ប៉ុន្តែមនុស្សគិតមិនដូចទេវតាគិតឡើយ បើទោះជាប្អូនស្រីអ្នកនិពន្ធល្បីលោក សុខ ជំនោ រូបនេះបានទទួលយុត្តិធម៌ហើយក្ដីក៏ វ៉ាន់ នីឡា នៅតែជួបបញ្ហាជាមួយអតីតសង្សាខ្លួន រឿយៗ។

មកទល់ពេលនេះម្ចាស់បទ«ស្រលាញ់អ្នកមុនរៀបការអ្នកក្រោយ» កញ្ញា វ៉ាន់ នីឡា និងក្រុមគ្រួសារ ពិសេសបងប្រុសនាង នៅតែមានកង្វល់ជាខ្លាំង ខណៈដែលអតីតមិត្តប្រុសនាង រូបនេះនៅតែព្យាយាមបង្ហាញវត្តមាននៅក្រៅឃុំ លើសពីនេះរូបគេតែងតែទាក់ទងមកនាង តាមរយៈបណ្ដាញសង្គមទៀតផង។

ម្ដងជាពីរដងហើយដែលលោក សុខ ជំនោ តែងបង្ហោះរឿងរ៉ាវពាក់ព័ន្ធ និងប្អូនស្រីនៅលើហ្វេសប៊ុករបស់ខ្លួន ដើម្បីឲ្យមហាជនជួយរកយុត្តិធម៌ ព្រោះលោកពិតជាបារម្ភពីសុវត្ថិភាព នីឡា ជាខ្លាំង៕

ចុះប្រិយមិត្តអ្នកអាន យល់យ៉ាងណា?ចំពោះរឿងរ៉ាងមួយនេះ! 

លោក សុខ ជុំនោ បង្ហាញអារម្មណ៍លក្រោយ ដឹងថាអតីតមិត្តប្រុសប្អូនស្រីខ្លួន នៅតែរំខាន នាង
វ៉ាន់ នីឡា និងអតីតមិត្តប្រុស ពេលជាសង្សារនិងគ្នា
វ៉ាន់ នីឡា និងអតីតមិត្តប្រុស ពេលជាសង្សារនិងគ្នា
តារាចម្រៀង វ៉ាន់ នីឡា
តារាចម្រៀង វ៉ាន់ នីឡា
តារាចម្រៀង វ៉ាន់ នីឡា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា