តើពិតជាមានផលវិបាកខ្លាំងណាស់មែនទេ សម្រាប់ការធ្វើការណាត់ជួបជាមួយនឹងមនុស្សស្រី?

ក្នុងពេលបច្ចុប្បន្ននេះ ក៏នៅតែមានបុរសមួយចំនួន មានការភ័យខ្លាច ក្នុងការហៅមនុស្សស្រី ចេញទៅខាងក្រៅ ជាពិសេសនោះគឺ បរិភោគអាហារពេលល្ងាច តែពេលនេះមិនចាំបាច់ភ័យព្រួយទៀតនោះទេ។  ដោយសារតែ កាលពីពេលថ្មីៗនេះ មានការចេញលក់ DVD មួយប្រភេទ ដែលអនុញ្ញាតឲ្យ បុរសដែលនៅលីវ អាចបរិភោគអាហារពេលល្ងាច ដោយសប្បាយរីករាយ ដោយមិនចាំបាច់មានស្រីស្អាតទៅជាមួយនោះឡើយ ដែលគេហៅថា Amateur Dinner Time ។ ក្រុមហ៊ុនដែលបានចេញលក់ DVD នោះគឺក្រុមហ៊ុនរបស់ជប៉ុន K-NETWORK ដែលលោកអ្នកអាចអង្គុយ ជាមួយនឹងស្រីស្អាត ដែលនៅក្នុងកញ្ចក់ទូរទស្សន៍។ អ្វីដែលកាន់តែពិសេសនោះ លោកអ្នកអាចនិយាយលេងបាន ខ្លះៗជាមួយនឹង ស្រីស្អាតនេះ។ 

តើប្រិយមិត្ដយល់យ៉ាងណា?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]