ភ្នំពេញ៖ បច្ចុប្បន្នប្រជាប្រិយភាព និងការងារនៅក្នុងសង្គមសិល្បៈរបស់តារាសម្តែងអ្នកនាង ភិន សុដាលីស កំពុងមានការកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។

ជាពិសេសនោះគឺមានភាពមមាញឹកនៅក្នុងការថតខ្សែភាពយន្តភាគ ឱ្យតាមបណ្តាស្ថានីយទូរទស្សន៍ល្បីៗនៅក្នុងស្រុកជាច្រើនទៀតផងដែរ។

ហើយបើងាកទៅមើលពីសម្រស់របស់តារាសម្តែងស្រីវ័យក្មេងរូបនេះវិញ ក៏មានការប្រែប្រួលយ៉ាងខ្លាំងក្នុងមួយរយៈពេលខ្លីចុងក្រោយនេះ ពិសេសការតុបតែងខ្លួនបានផ្លាស់ប្តូរយ៉ាងច្រើន។

ស្ទាយតុបតែងខ្លួនរបស់តារាសម្តែង ភិន សុដាលីស

ជាក់ស្តែងកាលពីយប់មិញអ្នកនាង ភិន សុដាលីស បានចូលរួមនៅក្នុងកម្មវិធីសម្ពោធទូរទស្សន៍ប៉ុស្តិ៍ Nice TV ដែលទើបតែធ្វើការបង្កើតឡើងថ្មី និងសម្ពោធជាផ្លូវការផងដែរ។

ព្រមជាមួយនឹងការចូលរួមនៅក្នុងកម្មវិធីនេះជាមួយតារាផ្សេងៗទៀតជាច្រើន គេឃើញអ្នកនាង ភិន សុដាលីស បានតុបតែងខ្លួនយ៉ាងប្លែកជាមួយនឹងការផាត់មុខ ព្រមទាំងស្លៀកឈុតសម្លៀកបំពាក់ពណ៌ស ដែលមានភាពស៊ិចស៊ី និងបញ្ចេញដើមទ្រូងរបស់ខ្លួនយ៉ាងខ្លាំង។

មិនធម្មតាឯណាអ្នកនាង ភិន សុដាលីស លេងស្ទីលតុបតែងខ្លួនមួយឈុតនេះស៊ិចស៊ីសាហាវមិនចាញ់តារាបរទេសប៉ុន្មាននោះទេ។

ទស្សនារូបភាពខាងក្រោម៖ 

ស្ទាយតុបតែងខ្លួនរបស់តារាសម្តែង ភិន សុដាលីស ក្នុងកម្មវិធីយប់មិញ
ស្ទាយតុបតែងខ្លួនរបស់តារាសម្តែង ភិន សុដាលីស ក្នុងកម្មវិធីយប់មិញ
ស្ទាយតុបតែងខ្លួនរបស់តារាសម្តែង ភិន សុដាលីស ក្នុងកម្មវិធីយប់មិញ
តារាសម្តែង ភិន សុដាលីស ក្នុងកម្មវិធីសម្ពោធទូរទស្សន៍ Nice TV

តារាសម្តែងអ្នកនាង ភិន សុដាលីស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស