ភ្នំពេញ៖ តារាស្រីល្បីមានវោហាមិនចេះរីងស្ងួត កញ្ញា សុភ័ក្រ កុសុម៉ា បានចាប់ដៃគូរាំជាមួយលោក នីកូ នៅក្នុងកម្មវិធីសប្បុរសមួយ ដែលធ្វើឲ្យអ្នកគាំទ្រស្រែកហ៊ោពេញ ឆាកតែម្ដង ។

ក្នុងវីដេអូខ្លីដែលហ្វេនរបស់ពួកគេ បានបង្ហោះ បានបង្ហាញពីសកម្មភាពតារាស្រីប្រុសមួយគូនេះ កំពុងរាំលេងយ៉ាងសប្បាយ ជាមួយស្ទីលរាំប្លែកក្នុងបទ«មុនរាំលើក ខោឲ្យកប់» របស់តារាចម្រៀង នីកូ ដែលជាបទកំពុងពេញនិយមកសម្រាប់មិត្តៗយុវវ័យ នាពេលបច្ចុប្បន្ន ។

គ្រាន់តែ កុសុម៉ា និងនីកូ រាំបទនេះ ភ្លាម អ្នកដែលបានទស្សនា ក៏នាំគ្នាលាន់មាត់សរសើរ ពីក្បាច់រំាមួយនេះភ្លែត ព្រោះតែពួកគេពិតជាពូកែរាំខ្លាំងណាស់  ហើយមើលទៅហាក់ស៊ីសង្វាក់គ្នាបានយ៉ាងល្អទៀតផង ។

គួបញ្ជាក់ដែរថា កុសុម៉ា និងនីកូ ជាតារាដែលកំពុងមានប្រជាប្រិយភាពខ្លាំងក្នុងវិស័យសិល្បៈ ប៉ុន្តែគេកម្រឃើញ អ្នកទាំងពីរមានការសម្ដែងរួមគ្នាបែបនេះណាស់៕

ចង់ដឹង តារាស្រីប្រុស មួយគូនេះរាំកូយ៉ាងណា? ទស្សនាវីដេអូខាងក្រោម៖ 

សុភ័ក្រ កុសុម៉ា រាំជាមួយ លោក នីកូ
សុភ័ក្រ កុសុម៉ា រាំជាមួយ លោក នីកូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា