ចិន៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល នឹងនឹកស្មានមិនដល់កម្រជួបប្រទះ ដែលបុរសជាប្តីជនជាតិចិនម្នាក់ បានខំប្រឹងចំណាយពេលអស់ជាច្រើនឆ្នាំ បត់លុយចេញជារូបបេះដូងបានជាច្រើនសន្លឹក សន្សំទុកពេញមួយវ៉ាលី ដើម្បីទុកទិញរថយន្តទំនើបមួយគ្រឿង ជូនភរិយាវ័យក្មេងជាទីស្រលាញ់។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា បុរសជាប្តីចិត្តដ៏ប្រពៃមិនត្រូវបានគេស្គាល់អត្តសញ្ញាណរូបនេះ គឺជាអ្នកស្រុករស់នៅក្នុងខេត្តស៊ីឈួន ប្រទេសចិន។ គាត់តែងតែបត់លុយចេញជារូបបេះដូង យ៉ាងហោចណាស់២សន្លឹកផងដែរជារៀងរាល់ថ្ងៃ ដោយប្រើប្រាស់ក្រដាសប្រាក់ ១យ័ននិង១០យ័នជាដើម (ប្រហែលជា ៦០០ និង៦០០០រៀលខ្មែរ) ក្នុងគោលបំណងចង់ទិញរថយន្តមួយគ្រឿង ជូនភរិយាជាទីស្រលាញ់ ដើម្បីបង្ហាញពីភក្តីភាពនៃការស្រលាញ់យ៉ាងស្ម័គ្រស្មោះ។

បុរសជាប្តីជនជាតិចិនម្នាក់ បានខំប្រឹងចំណាយពេលអស់ជាច្រើនឆ្នាំ បត់លុយចេញជារូបបេះដូងបានជាច្រើនសន្លឹក សន្សំទុកពេញមួយវ៉ាលី ដើម្បីទុកទិញរថយន្តទំនើបមួយគ្រឿង ជូនភរិយាវ័យក្មេងជាទីស្រលាញ់

តាមរយៈការសន្សំលុយ តិចតួចស្ដួចស្ដើង ចំណាយពេលអស់ជាង ៦ឆ្នាំកន្លងមកនេះ ទីបំផុតក្តីស្រមៃរបស់គាត់ ក៏បានក្លាយជាការពិត អាចមានលទ្ធភាពគ្រប់គ្រាន់ ទិញរថយន្តក្នុងតម្លៃសមល្មមបាន។ លុយបេះដូងដែលសន្សំបាននេះ មានចំនួនជាង ២០,០០០យ័ន (ប្រហែលជាង៣,០០០ដុល្លារអាមេរិក) សម្រាប់ការខ្វះខាតទាំងប៉ុន្មានទៀត បុរសជាប្តីខាងលើនេះ បានប្រើលុយក្នុងកុងធនាគាររបស់គាត់បន្ថែមទៀត ដើម្បីបង្គ្រប់ទិញរថយន្តផងដែរ។

បុគ្គលិកស្រីលក់ឡានម្នាក់ និយាយថា នាងពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅដែលឃើញប្តីប្រពន្ធមួយគូនេះ យួរវ៉ាលីដើរចូលសាលតាំងបង្ហាញលក់រថយន្ត ដោយក្នុងកេសវ៉ាលីពោរពេញទៅដោយក្រដាសប្រាក់ជាច្រើន សុទ្ធតែបត់ចេញជារូបបេះដូងទាំងអស់។ ជាហេតុធ្វើឲ្យបុគ្គលិកជាច្រើន ចង់វិលមុខចំណាយពេលអស់ជាច្រើនម៉ោង ដើម្បីលាលុយទាំងអស់នោះវិញផងដែរ។

គួរឲ្យដឹងដែរថា បន្ទាប់ពីរឿងរ៉ាវមួយនេះ រួមទាំងវីដេអូឃ្លីបដែលត្រូវបានគេថតបង្ហោះចែកចាយ នៅលើបណ្តាញសង្គមរួចមក ទទួលបានអ្នកចុចចូលមើល និងចែករំលែក (Share) ជាច្រើនពាន់ដងផងដែរ។ ខណៈអ្នកលេងនិយមលេងអ៊ីនធើណែតមួយចំនួន ក៏បានជូនពរគូស្នេហ៍ស្វាមីភរិយាមួយគូនេះ ឲ្យចេះស្រលាញ់គ្នាតទៅមុខទៀតលុះថ្ងៃសូន្យផងដែរ ៕

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

បុរសជាប្តីចិត្តដ៏ប្រពៃមិនត្រូវបានគេស្គាល់អត្តសញ្ញាណរូបនេះ គឺជាអ្នកស្រុករស់នៅក្នុងខេត្តស៊ីឈួន ប្រទេសចិន
បុរសជាប្តីចិត្តដ៏ប្រពៃមិនត្រូវបានគេស្គាល់អត្តសញ្ញាណរូបនេះ គឺជាអ្នកស្រុករស់នៅក្នុងខេត្តស៊ីឈួន ប្រទេសចិន
បុគ្គលិកក្រុមហ៊ុនលក់ឡាន នាំគ្នាអង្គុយលាលុយ
បុគ្គលិកស្រីលក់ឡានម្នាក់ និយាយថា នាងពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅដែលឃើញប្តីប្រពន្ធមួយគូនេះ យួរវ៉ាលីដើរចូលសាលតាំងបង្ហាញលក់រថយន្ត ដោយក្នុងកេសវ៉ាលីពោរពេញទៅដោយក្រដាសប្រាក់ជាច្រើន សុទ្ធតែបត់ចេញជារូបបេះដូងទាំងអស់
បុគ្គលិកជាច្រើន ចង់វិលមុខចំណាយពេលអស់ជាច្រើនម៉ោង ដើម្បីលាលុយទាំងអស់នោះវិញផងដែរ

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]