បារាំង៖ ក្រោយសហការគ្នាជួយក្លិប Paris Saint Germain បំបាក់ជើងខ្លាំង Bayern Munich ក្នុងលទ្ធផល ៣-០ នៃព្រឹត្តការណ៍ UEFA Champions League កាលពីយប់ថ្ងៃពុធកន្លងទៅ ថ្មីៗនេះខ្សែការពារនិងប្រយុទ្ធ Dani Alves និង Neymar បានបង្ហាញវត្តមាន ដ៏ភ្ញាក់ផ្អើលនៅក្នុងកម្មវិធីបង្ហាញម៉ូតមួយ នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។

Dani Alves និង Neymar បានចូលរួមក្នុងកម្មវិធីបង្ហាញម៉ូតមួយនេះ ជាភ្ញៀវកិត្តិយស ស្របពេលកម្មវិធីនេះ ក៏មានការចូលរួមផ្ទាល់ដោយតារាបង្ហាញម៉ូតល្បីៗផងដែរ។

អ្វីដែលគួរឲ្យកត់សម្គាល់នៅក្នុងកម្មវិធី កីឡាកររបស់ក្រុមជម្រើសជាតិប្រេស៊ីលទាំង២រូបនេះ បានតែងខ្លួនយ៉ាងសង្ហា មិនចាញ់តារាម៉ូដែលប៉ុន្មានទេ បើទោះនេះជាការចូលរួមជាភ្ញៀវកិត្តិយសក៏ដោយ។

ក្នុងនោះ ខ្សែការពាររបស់ក្រុម PSG កីឡាករ Dani Alves ក៏បានបង្ហោះវីដេអូរបស់ខ្លួន ជាមួយ Neymar នៅក្នុងកម្មវិធីនេះផងដែរ។ នេះបើយោងតាមគណនីអ៊ីនស្តាក្រាមរបស់ Alves ។

គួរបញ្ជាក់ថា Alves និង Neymar នឹងវិលមកកាន់ក្លិប PSG វិញដើម្បីត្រៀមជួយក្រុម ប្រកួតជាមួយក្លិប Bordeaux ក្នុងការប្រកួតលីកកំពូលបារាំង នាយប់ថ្ងៃសៅរ៍នេះ៕ 

Alves និង Neymar ចូលរួមក្នុងកម្មវិធីបង្ហាញម៉ូត
Alves និង Neymar ចូលរួមក្នុងកម្មវិធីបង្ហាញម៉ូត
Neymar
Alves និង Neymar ចូលរួមក្នុងកម្មវិធីបង្ហាញម៉ូត
Alves និង Neymar ចូលរួមក្នុងកម្មវិធីបង្ហាញម៉ូត
Alves និង Neymar អំឡុងការប្រកួតរបស់ PSG ជាមួយ Bayern Munich

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]