រាជធានីភ្នំពេញ ៖ ស្នូរផ្ទុះអាវុធមួយគ្រាប់បានបន្លឺឡើង ដើម្បីបំបែកក្រុមក្មេងស្ទាវដែលចេញ ពីផឹកស៊ីទាស់ទែងគ្នានៅក្លិបឌីស្កូយីហោ ថបឌីស្កូក្លិប ស្ថិតនៅជាន់ទី៣នៃបរិវេណអគារ ផ្សារទំនើបបឹងត្របែកផ្លាហ្សា ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីព្រលប់ថ្ងៃទី២៨ តុលា ២០១២ ។

ប៉ូលិសប៉ុស្តិ៍បឹងត្របែកនិយាយថា ការផ្ទុះអាវុធមួយគ្រាប់ឡើងលើគឺសមត្ថកិច្ចនគរបាល ប៉ុស្តិ៍បង្ខំចិត្តបាញ់គំរាមក្រុមក្មេងស្ទាវដែលទាស់ទែងគ្នា ពពាក់ពពូនពេលដែលពួកគេមាន ទំនាស់ទាស់ទែងគ្នានៅក្នុងក្លិបថបខាងលើ ដោយចេញមកតាមរករឿងគ្នា ដល់ចំណុចផ្លូវលេខ១០១ កែងផ្លូវលេខ៤៦៦ក្បែរថបឌីស្កូក្លិប នោះតែម្តង ។
ក្នុងហេតុការណ៍ខាងលើនេះមានយុវជនម្នាក់ កំពុងដាក់ពាក្យបណ្តឹងនៅស្នាក់ការ នគរបាលប៉ុស្តិ៍បឹងត្របែកប្តឹងចោទប្រកាន់លើក្រុម សន្តិសុខថបឌីស្កូក្លិបថា បានយកវិទ្យុទាក់ទងវាយក្បាលរូបគេបែកដេជាច្រើនថ្នេរ ។ ដោយឡែកម្ចាស់ក្លិបខាងលើនិយាយថា យុវជនដែលរងរបួសនោះដួលប៉ះក្បាលនឹងជញ្ជាំងដោយខ្លួនឯង ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]