ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ទូរទស្សន៍បាយ័ន (BTV Cambodia) បានបង្ហោះព័ត៌មាននៅល្ងាចនេះឲ្យដឹងថា៖ បុរសម្នាក់ដែលល្បីតាម Facebook ខាងអាគមអូមអាម និងដាក់ឈ្មោះខ្លួនឯងជា«គ្រូអគ្គីនេត្រ» ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធគ្រឿងញៀន

ដោយឡែកយោងតាមគណនីអ្នកលេងហ្វេសប៊ុកឈ្មោះ Sophal Amarin ក៏បានបង្ហោះព័ត៌មាននេះដែរថា «មានអ្នកណាស្គាល់ល្បងម្នាក់នេះទេ ហើយមានអ្នកណាធ្លាប់ធ្វើជាសិស្សរបស់ល្បងនេះទេ? ដំបូងលក់លាសហាល បន្ទាប់មកធ្វើគ្រូសីល តែអីឡូវលក់ថ្នាំញៀនម្តងជាប់ខ្នោះអញ្ចឹង»

ទោះជាយ៉ាងណា យើងមិនទាន់ដឹងព័ត៌មានលម្អិតយ៉ាងណាទេ តែព័ត៌មាននេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានចែករំលែកព័ត៌មាននេះតៗគ្នាយ៉ាងព្រោងព្រាត។ ព័ត៌មានបន្ថែមយ៉ាងណានោះ ខ្មែរឡូតនឹងចុះផ្សាយនៅពេលបន្ទាប់៕

រូបភាពកំពុងល្បី ធ្វើឲ្យអ្នកលេងហ្វេសប៊ុកភ្ញាក់ផ្អើល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]