ថៃ៖ តារាស្រីស៊ិចស៊ីដ៏ល្បីឈ្មោះម្នាក់របស់ថៃ គឺកញ្ញា Cherry Samkhok បានចេញមុខបកស្រាយចំពោះពាក្យរិះគន់របស់ទស្សនិកជនទាក់ទងនឹងឈុតសម្លៀកបំពាក់ ដែលនាងបានស្លៀកចូលរួមក្នុងកម្មវិធីមួយ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ នាងបានអះអាងថា ឈុតនោះមើលទៅស៊ិចស៊ីខ្លាំង ដោយសារនាងបានពាក់វាបញ្ច្រាស់មុខ-ក្រោយដោយអចេតនា។

តារាស៊ិចស៊ីរូបនេះបានបង្ហោះពាក្យពេចន៍មួយចំនួនចូលទៅក្នុងគណនីបណ្តាញសង្គមរបស់នាង បន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកមួយចំនួន បានចុះផ្សាយអំពីការស្លៀកពាក់ដែលស៊ិចស៊ីខ្លាំងហួសពីការគិតនេះ។

កញ្ញា Cherry Samkhok បានចេញមុខបកស្រាយ ទៅលើពាក្យរិះគន់របស់ទស្សនិក ទាក់ទងនឹងឈុតសម្លៀកបំពាក់របស់នាង

កញ្ញាបានសរសេរថា៖

“ខ្ញុំពិតជាល្ងង់ខ្លាំងណាស់។ តាមពិតឈុតដែលខ្ញុំស្លៀកកាលពីយប់មិញនោះ គឺបញ្ច្រាស់មុខ-ក្រោយ។ ខ្ញុំទើបតែដឹងខ្លួន នៅពេលដែលខ្ញុំបានអានការបញ្ចេញមតិរបស់អ្នកគាំទ្រនៅក្នុងបណ្តាញសង្គម អំពីការស្លៀកពាក់ និងការសម្តែងរបស់ខ្ញុំ។”

ការសម្តែងដ៏ស៊ិចស៊ីនេះត្រូវបានធ្វើឡើងនៅទីតាំង Capsule Pub ភាគខាងត្បូងខេត្ត Yala ប្រទេសថៃ ហើយពេលនោះ កញ្ញា Cherry ច្រៀងបាន២-៣ បទដែរ។

កញ្ញាបានបន្ថែមថា កញ្ញាដាក់សញ្ញាបញ្ជាក់យ៉ាងច្បាស់ថា វីដេអូទាំងនោះ មិនអនុញ្ញាតឲ្យក្មេងមិនគ្រប់អាយុទស្សនាទេ។

“ការសម្តែងនោះ ត្រូវបានធ្វើឡើងនៅក្នុងក្លឹបរាត្រី ហើយខ្ញុំសុទ្ធតែដាក់ថា ២០+ (២០ឆ្នាំឡើងទើបអាចទស្សនាបាន) រាល់វីដេអូដែលខ្ញុំបានបង្ហោះ។ ក្មេងៗមិនគួរយកគម្រូតាមខ្ញុំនោះទេ។ ការសម្តែងស៊ិចស៊ី តម្រូវឲ្យមានការស្លៀកពាក់ស៊ិចស៊ីដែរ។ ខ្ញុំគ្រាន់តែសម្តែងប៉ុណ្ណោះ ខ្ញុំមិនមែនទៅលក់ស្អីផ្សេងឯណា។”

ចង់ដឹងថាការស្លៀកពាក់របស់តារាថៃកញ្ញា Cherry Samkhok ពិតជាស៊ិចស៊ីដល់ថ្នាក់ណា សូមទស្សនារូបភាពខាងក្រោម៖

ឈុតដ៏ស៊ិចស៊ីរបស់ កញ្ញា Cherry Samkhok ដែលទទួលរងការរិះគន់ខ្លាំង
ឈុតដ៏ស៊ិចស៊ីរបស់ កញ្ញា Cherry Samkhok ដែលទទួលរងការរិះគន់ខ្លាំង
ឈុតដ៏ស៊ិចស៊ីរបស់ កញ្ញា Cherry Samkhok ដែលទទួលរងការរិះគន់ខ្លាំង
ឈុតដ៏ស៊ិចស៊ីរបស់ កញ្ញា Cherry Samkhok ដែលទទួលរងការរិះគន់ខ្លាំង
ឈុតដ៏ស៊ិចស៊ីរបស់ កញ្ញា Cherry Samkhok ដែលទទួលរងការរិះគន់ខ្លាំង
តាមពិតឈុតដ៏ស៊ិចស៊ីនោះ ត្រូវស្លៀកបែបនេះ ទើបត្រឹមត្រូវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]