ភ្នំពេញ៖ អ្នកគាំទ្រភាគច្រើនច្បាស់ជា បានដឹងយ៉ាងច្បាស់ហើយថា បច្ចុប្បន្ននេះតារាសម្តែងរាងខ្ពស់សង្ហាលោក ឆឹម សក្កដា កំពុងតែមានប្រជាប្រិយភាពខ្លាំងនៅក្នុងវិស័យសិល្បៈ ជាពិសេសលោកក៏កំពុងតែបានសិក្សាមើលចិត្តគ្នា ជាគូស្នេហ៍របស់កំពូលតារាចម្រៀងអ្នកនាង ពេជ្រ សោភា ផងដែរ។

តារាសម្តែងជំនាន់ថ្មីរូបនេះ ទើបតែចាប់អាជីពជាអ្នកសិល្បៈថ្មីៗប៉ុណ្ណោះ ប៉ុន្តែបើនិយាយពីរឿងប្រជាប្រិយភាពរបស់លោកវិញ គឺមានការកើនឡើងជាលំដាប់ និងមានភាពមមាញឹកនៅក្នុងការងារជាច្រើន។

ទន្ទឹមនឹងនេះលោក ឆឹម សក្កដា ឥឡូវក៏បានប្រែក្លាយទៅជាអ្នកចម្រៀងមួយរូបផងដែរ ព្រមទាំងមានការគាំទ្រទៀតផងជាមួយនឹងបទចម្រៀងដែលលោកធ្លាប់បានបកស្រាយកាលពីពេលកន្លងមក។

ជាក់ស្តែងកាលពីរាត្រីថ្ងៃទី២៧កញ្ញា លោក សក្កដា ព្រមទាំងតារាចម្រៀង តារាសម្តែងជាច្រើនរូបទៀត បានចូលរួមនៅក្នុងកម្មវិធីមួយ ដើម្បីជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកដែលបានចូលរួមនៅក្នុងកម្មវិធីនេះ។

ជូនពរលោក សក្កដា មានភាពល្បីល្បាញនៅក្នុងសង្គមសិល្បៈ និងមានភាពជោគជ័យនៅក្នុងអាជីពជាអ្នកចម្រៀងនេះផងដែរ៕

លោក ឆឹម សក្កដា ពេលឡើងច្រៀង
សកម្មភាពលោក ឆឹម សក្កដា ច្រៀង
សកម្មភាពលោក ឆឹម សក្កដា ច្រៀង
សកម្មភាពលោក ឆឹម សក្កដា ច្រៀង
សកម្មភាពលោក ឆឹម សក្កដា ច្រៀង
សកម្មភាពលោក ឆឹម សក្កដា ច្រៀង
លោក ឆឹម សក្កដា ថតរូបជាមួយអ្នកគាំទ្រ
លោក ឆឹម សក្កដា ថតរូបជាមួយអ្នកគាំទ្រ
លោក ឆឹម សក្កដា និងអ្នកនាង ពេជ្រ សោភា
លោក ឆឹម សក្កដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆឹម សក្កដា