ខេត្តក្រចេះ៖ ការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តក្រចេះបាន ឃាត់ខ្លួនជនសង្ស័យ ម្នាក់ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ និងបានត្រូវបញ្ចូនខ្លួន ទៅសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ក្នុងខណៈដែលជនសង្ស័យ ម្នាក់នេះបានធ្វើ សកម្មភាពចាប់រំលោភ នារីវ័យ១៩ឆ្នាំតែពុំបាន សម្រេចឡើយ ។

ជនសង្ស័យដែលត្រូវបញ្ចូនខ្លួនទៅសាលាដំបូង ម្នាក់នេះ ឈ្មោះ ទាយ សិទ្ឋី អាយុ២៣ឆ្នាំ មានទីលំនៅភូមិកែង ប្រាសាទ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ  និងបានធ្វើសកម្មភាព ប៉ុនប៉ងចាប់រំលោភនារីរងគ្រោះវ័យ១៩ឆ្នាំ ដែលមានទីលំនៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ  ។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត លោក វរសេនីយ៍ត្រី ហួត លឹមហ៊ាង បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២៦ តុលា វេលាម៉ោង ២៣និង៣៦នាទី ជនសង្ស័យម្នាក់នេះបានធ្វើសកម្មភាពដោយឡើងទៅលើផ្ទះ ហើយចូល ទៅក្នុងបន្ទប់ដេករបស់ នារីរងគ្រោះ ហើយ ខ្ទប់មាត់ បន្ទាប់មកសម្រាតខោ អាវ របស់ខ្លួនប៉ុនប៉ងនិងចាប់រំលោភ តែត្រូវនារីរងគ្រោះ ភ្ញាក់ដឹងខ្លួនក៍ស្រែកផ្អើលឆោឡោ ពេញភូមិ ទើបសមត្ថកិច្ច ឈានដល់ចាប់ខ្លួនទាំងយប់ ។

លោក វរសេនីយ៍ត្រី បានបន្តរអោយដឹងទៀតថា ជនសង្ស័យម្នាក់នេះ ត្រូវបាន កសាងសំណុំរឿងបញ្ចូន ខ្លួនទៅសាលាដំបូងខេត្តនៅព្រឹក ថ្ងៃទី២៨ ខែតុលា ចាត់វិធានការទៅតាមនីតិវិធីច្បាប់៕

 

www.dap-news.com

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]