You are What You eat គឺជាពាក្យមួយដែលគេចង់បង្ហាញថា មិនថាតែសុខភាពរាងកាយ ឬសម្រស់ប៉ុណ្ណោះទេគឺសុទ្ធតែអាស្រ័យលើរបបចំណីអាហារដែលអ្នកបានទទួលទានទាំងអស់។ ចំណីអាហារទាំងអស់សុទ្ធតែមានគុណសម្បត្តិ និងគុណសម្បត្តិខុសៗគ្នារៀងៗខ្លួន។ ការដែលបរិភោគអាហារដែលមិនបានគិតគូរ និងវិភាគឱ្យបានល្អិតល្អន់ អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នក ជាពិសេសនោះគឺផ្តល់ផលពិបាកចំពោះអ្នកដែលចង់រក្សារូបរាងឱ្យនៅស្រស់ស្អាតផងដែរ។

ដូច្នេះថ្ងៃនេះយើងនឹងលើកឡើងរបបអាហារ ២ក្រុមធំៗដែលអ្នកគួរតែទទួលទាន និងចៀសវាងជាដាច់ខាតបើសិនជាចង់រក្សារូបរាងស្រស់ស្អាត គ្មានខ្លាញ់ក្បាលពោះដូចខាងក្រោមនេះ៖ 

ក្រុមអាហារដែលគួរតែបរិភោគ និងគួរចៀងវាងដើម្បីរក្សារូបរាងឱ្យនៅតែស្រស់ស្អាតអ្នកណាៗឃើញក៏ច្រណែន

អាហារដែលអាក្រក់បំផុតត្រូវតែចៀសវាង

# សាច់កែច្នៃ

សាច់កែច្នែដែលផលិតចេញពីរោងចក្រ  ឬសិប្បកម្មនានាដូចជាសាច់ក្រក Hotdog និងសាច់វេចខ្ចប់ផ្សេងៗជាច្រើនទៀត សុទ្ធតែជាផលិតផលដែលមានខ្លាញ់ឆ្អែត សម្បូរទៅដោយសូដ្បូម និងនីដ្រាតដែលផ្តល់ផលប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ជាហានិភ័យដែលបណ្តាលឱ្យកើតជំងឺមហារីក និងមហារីកពោះវៀនធំផងដែរ។

# អាហារដែលចៀន ឬបំពង

អាហារដែលប្រើប្រាស់ខ្លាញ់ដ៏ច្រើនលើសលប់ដើម្បីចំអិន មិនត្រឹមតែសម្បូរជាតិខ្លាញ់អាក្រក់ដែលបណ្តាលឱ្យធាត់ប៉ុណ្ណោះទេ តែវាថែមទាំងអាចធ្វើឱ្យក្រពះរបស់អ្នកមានបញ្ហាដូចជា ឡើងជាតិអាស៊ីតក្នុងក្រពះ  ចុក  ច្អល់  ណែនៗពោះ  និងក្រហាយទ្រូង ។ ម្យ៉ាងទៀតអ្នកដែលមានរោគសញ្ញារលាកពោះវៀនគួរតែចៀសវាងដាច់ខាតពីរបបអាហារទាំងអស់នេះ។

# ដំឡូងបារាំងចៀន

ដំឡូងបារាំងចៀន  ឬបំពងជាអាហារមួយដែលពេញនិយមបំផុត តែក៏ជាអាហារដែលធ្វើឱ្យប៉ះពាល់ដល់រាងកាយ  ជាពិសេសរូបរាងរបស់អ្នកផងដែរ  ដោយសារវិធីចំអិនប្រើខ្លាញ់ដ៏ច្រើនលើសលប់។ ការទទួលទានដំឡូងបារាំងច្រើនពេកនឹងធ្វើឱ្យអ្នកឡើងទម្ងន់ ក្បាលពោះឡើងធំជាមិនខាន។ ដូច្នេះអ្នកគួរតែចៀងវាងក្នុងការទទួលទានវាជាដាច់ខាត។

# អាហារដែលមានជាតិម្សៅស្អិតៗ ( Gluten)

ការបរិភោគអាហារដែលមានជាតិ Gluten អាចបណ្តាលឱ្យអ្នកមានបញ្ហាប្រព័ន្ធរំលាយអាហារ ដូចជាមានអាការឡើងជាតិហ្គាស់ក្នុងរាងកាយ  ចុកច្អល់ណែនក្នុងពោះ  ភើ  ច្រាល់អាហារ និងរោគសញ្ញាផ្សេងៗជាច្រើនទៀត។  Gluten គឺជាប្រូតេអ៊ីនមួយដែលត្រូវបានគេរកឃើញនៅក្នុងពពួកស្រូវសាលី និងអាហារជាច្រើនផ្សេងទៀតរួមមាន  សាច់កែច្នៃ  ទឹកស៊ីអ៊ីវ  ការ៉េម  ឈីស  នំកុកគី  មីផាស្តា ទឹកដោះគោ  ទឹកជ្រលក់ផ្សេងៗជាច្រើនទៀតដូចជា ទឹកជ្រលក់សាឡាត់ជាដើម។

# ផលិតផលផលិតចេញពីទឹកដោះគោ

សារធាតុ Lactose ដែលមាននៅក្នុងផលិតផលផលិតចេញពីទឹកដោះគោទាំងអស់មានឈ្មោះថា FODMAPs ឬជាតិកាបូអ៊ីដ្រាតដែលអាចធ្វើឱ្យក្រពះរបស់អ្នកមានបញ្ហាបាន។  អាហារដែលមានជាតិ lactose អាចធ្វើទុក្ខធ្ងន់ធ្ងរដល់ក្រពះ ពោះវៀនរបស់អ្នកបាន។ ពេលខ្លះ lactose វាអាចបណ្តាលអោយមានជំងឺរាគរូស ភើ ចុកពោះនិងរមួលក្រពើជាដើម។ 

អាហារដែលល្អបំផុតដែលត្រូវទទួលទាន

# ទឹកដោះគោជូរ

ការបរិភោគទឹកដោះគោជូរ (Yoghurt) មានគុណសម្បត្តិជាច្រើនសម្រាប់សុខភាពរាងកាយរបស់អ្នក ដោយនៅក្នុងទឹកដោះគោជូរ មានបាក់តេរីល្អមួយចំនួនដែលមានគុណប្រយោជន៍ជួយធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើរការបានល្អ។

# បន្លែ និងផ្លៃឈើ

ផ្លែចេក ទំពាំងបាយជូរ  ក្រូច  ម្នាស់  ល្ហុង  ផ្លែស្ត្របឺរី  និងផ្លែត្រសក់ស្រូវ គឺជាផ្លែឈើដែលល្អបំផុតសម្រាប់រាងកាយ  និងពោះវៀនរបស់អ្នក  ផ្លែឈើផ្អែមទាំងនេះមានសារជាតិស្ករគ្លុយកូសតុល្យភាពដែលជួយឱ្យក្រពះពោះវៀនរបស់អ្នកដំណើរការបានល្អ ជាពិសេសធ្វើឱ្យរូបរាងអ្នកស្រស់ស្អាត គ្មានក្បាលពោះផងដែរ។

# ពពួកគ្រាប់សណ្តែក (Lentils)

អាហារដែលធ្វើចេញពីពពួកគ្រាប់សណ្តែក Lentils មានជាតិកាកសសៃអាចជួយឱ្យបាក់តេរីល្អៗក្នុងរាងកាយលូតលាស់បានល្អ ថែមទាំងជួយកំចាត់បាក់តេរីដែលមិនល្អចេញពីប្រព័ន្ធរំលាយអាហារផងដែរ។ ជាពិសេសសណ្តែកសៀងគឺជាប្រភពនៃ Prebiotics និងជាតិកាកសសៃដែលមានគុណប្រយោជន៍ដ៏លើសលប់ផងដែរ។

# គ្រាប់ធញ្ញជាតិ

គ្រាប់ធញ្ញជាតិដែលមានដូចជាគ្រាប់អាល់ម៉ុន សណ្តែកដី គ្រាប់ស្រូវសាលី គ្រាប់ល្ពៅ គ្រាប់ល្ង និងគ្រាប់ផ្កាឈូករ័ត្ន គឺជាអាហារដែលមានជាតិខ្លាញ់ល្អ។ គ្រាប់ផ្លែឈើ និងគ្រាប់ធញ្ញជាតិទាំងនេះ គឺជាប្រភពនៃជាតិប្រូតេអ៊ីន និងជាតិខ្លាញ់ល្អប្រឆាំងនឹងការរលាកផ្សេងៗ។

# អាហារដែលច្រកដាក់កែវ

Fermenting ឬអាហារកែច្នៃបែបធម្មជាតិដែលយកបន្លែ ឬផ្លែឈើទៅខ្ចប់ ត្រាំ និងផ្អប់ទុកនៅក្នុងកែវ ឬក្រឡអ្វីមួយ គឺជាអាហារដែលជួយឱ្យប្រព័ន្ធរាងកាយរំលាយអាហារបានល្អ និងធ្វើឱ្យរាងកាយស្រូបយកជីវជាតិចិញ្ចឹមផ្សេងៗបានល្អថែមទៀតផង។ អាហារទាំងនោះមានដូចជាជ្រក់បន្លែត្រាំ ជ្រក់បន្លែស្រស់ ទឹកជ្រលក់ជប៉ុន ទឹកជ្រលក់ផ្សេងៗដែលងាយរំលាយអាហារជាដើម៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]