ភ្នំពេញ៖ ថ្មីៗនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាចែកចាយយ៉ាងព្រោងព្រាត ពីមានរឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដែលទាក់ទង លោកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន។

កាលពីប៉ុន្មានថ្ងៃមុននេះ ឧកញ៉ា គិត ម៉េង និង លោក ជំទាវ បានធ្វើពិធីក្រុងពាលី និង សូត្រមន្តបួងសួង សូមកុំឲ្យមានភ្លៀងក្នុងរយៈពេលបីថ្ងៃ នាពេលសម្ពោធ វារីអគ្គិសនីសេសានក្រោមពីរ ខេត្តស្ទឹងត្រែង។ ប៉ុន្តែបន្ទាប់ពីធ្វើការបួងសួង និង បាចស្រូវ ព្រមទាំងផ្លាម្លិះ៩ភួង ស្រាប់តែលេចចេញ នូវរូបនាគមួយគូ នៅលើពពកតែម្តង។

ក្នុងនោះ លោក ជំទាវក៏បានសរសេរ នៅក្នុងគណនីហ្វេសប៊ុកថា «សូមក្រឡេកមើលរូបភាពមួយសន្លឹកនៅខាងក្រោមនេះ ឃើញហើយគួរឲ្យភ្ញាក់ផ្អើល វាមិនមែនជារូបភាពដែលយើងធ្វើឡើងកាត់តនោះទេ គឺថតភ្លាមឃើញអញ្ចឹងតែម្តង បន្ទាប់ពីការក្រុងពាលីនិងសូត្រមន្ត និង បាចស្រូវ សណ្តែក ព្រមគ្នានិងផ្កាម្លិះ៩ភួងផង and it was captured only this pic តែវាស្ថិតនៅលើបុគ្គល ដែលមានអបិយជំនឿ និង ជឿតែប៉ុណ្ណោះ តែសំរាប់នាងខ្ញុំជឿក៏មិនខាតបង់អ្វីដែរ អ្វីដែលនាងខ្ញំជឿនោះ បន្ទាប់ពីការបួងសួងនិងដោតធូបភ្លាម នៅពេលដែលកំពុងតែភ្លៀងដូចចាក់ទឹកនោះ ស្រាប់តែបាត់ភ្លៀងមួយរំពេច រហូតទល់តែថ្ងៃត្រឡប់មកវិញទើបធ្លាក់ភ្លៀង ពិតជាអច្ឆរិយមែន មិនជឿមិនបាន មិនជឿក៏កុំប្រមាថ»។

ចុះសម្រាប់ប្រិយមិត្ត យល់យ៉ាងណាដែរ? 

នៅពេលឧកញ៉ា គិត ម៉េង និងជំទាវ ម៉ៅ ចំណាន បោះផ្កាម្លិះ៩ភួងចូលទន្លេ ស្រាប់តែលេចរូបនាគ
នៅពេលឧកញ៉ា គិត ម៉េង និងជំទាវ ម៉ៅ ចំណាន បោះផ្កាម្លិះ៩ភួងចូលទន្លេ ស្រាប់តែលេចរូបនាគ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]