ខេត្តបាត់ដំបង ៖ មានសេចក្តីរាយការណ៍ថា ក្រុមនិស្សិតដែលចុះវាស់វែងដី រួមជាមួយក្រុមអ្នកភូមិរាប់សិបនាក់បាន នាំគ្នាស្វែងរកបុរសម្នាក់ពេញព្រៃ ក្រោយពីមានព័ត៌មានថា បុរសនោះបានព្យាយាមរត់គេចខ្លួន បន្ទាប់ពីចាប់រំលោភនាងពិការម្នាក់មិនបានសម្រេច កាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី២៦ តុលា ២០១២ នៅក្នុងផ្ទះរបស់នាងក្បែរភ្នំរៃ ស្រុកគាស់ក្រឡ ខណៈនារីរងគ្រោះនៅផ្ទះម្នាក់ឯង។

ប្រភពខាងលើឱ្យដឹងថា ពួកគេបានរកឃើញជននោះថែម ទាំងចាប់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច នៅរសៀលថ្ងៃដដែល។ ជននោះឈ្មោះប៊ិញ ថន ហៅរិត អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅស្រុកអង្គរបុរី ខេត្តតាកែវតែមកស្នាក់នៅជាមួយឪពុកមាក្នុងភូមិ-ឃុំកើតហេតុខាងលើ។  រីឯនារីរងគ្រោះ មានអាយុ៣០ឆ្នាំ ជាជនពិការ (ជំងឺប៉ូល្យូ) តែអាចដើរបាន ជាអ្នកលក់ស្រា និងនំចំណីតិចតួចនៅផ្ទះក្នុងភូមិ-ឃុំកើតហេតុខាងលើ។

ប្រភពដដែលថា ជននេះ បានចូលទៅអង្គុយផឹកស្រានៅផ្ទះរបស់នាង ក្នុងគ្រាដែលនាងនៅម្នាក់ឯង។ លុះឃើញស្ងាត់ក៏ចាប់នាងរំលោភ តែមិនបានសម្រេចព្រោះនាងស្រែកនិងរត់ទៅរកគេឱ្យជួយ ពេលបែកការណ៍ជននេះបានរត់គេចខ្លួន ហើយព័ត៌មាននេះបានលេចឮដល់ឪពុកម្តាយនាងដែលកំពុងវាស់ដីជាមួយក្រុមនិស្សិតក៏ផ្អើលទាំងអ្នកភូមិ ទាំងក្រុមនិស្សិតនាំគ្នាស្វែងរកពេញព្រៃតែម្តងទៅ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]