រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​កំពុង​តែ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ ក៏​ស្រាប់តែ​រថយន្ត​សណ្តោង​ដឹក​ដែក​មួយ​គ្រឿង​បាន​ធ្វើ​ដំណើរ​មក​ក្នុង​ទិស​ដៅ​ស្របគ្នា​ជ្រុល​ទៅ​បុក​នឹង​កិន​លើ​ពីក្រោយ​ម៉ូតូ បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ ធ្លាយ​ពោះវៀន​ស្លាប់​នៅ​នឹង​កន្លែង​។

ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៧ និង​១០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៧ ជិត​បុរី​ហា​យ​លែ​ន ផ្លូវ​៣៧១ ភូមិ​ត្នោត​ជ្រុំ​៤ សង្កាត់​បឹង​ទំពន់​២ ខណ្ឌមានជ័យ ។

សព​ជន​រង​គ្រោះ​មានឈ្មោះ ថេ​ង ឡាយ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១០៩DE1 ផ្លូវ​១០៧ សង្កាត់​អូ​ឫស្សី​៤ ខណ្ឌ​៧​មក​រា មានស្រុក​កំណើត​នៅ​ភូមិ​ត្បូងឃ្មុំ ឃុំ​ត្បូងឃ្មុំ ស្រុក​ត្បូងឃ្មុំ ខេត្ត​កំ​ពង​ចាម​។ ចំណែក​អ្នក​បើករថយន្ត​មានឈ្មោះ ជា គឹ​ម​រ៉ុ​ង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខ​របបរ​បើករថយន្ត ស្នាក់​នៅ​អ្នក​លឿង មានស្រុក​កំណើត​ឃុំ​អូ​រាំង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។

រីឯ​ព្រូ​រថយន្ត​មានឈ្មោះ ឈុំ មក​រា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខ​របបរ​ជំនួយការ​រថយន្ត មានស្រុក​កំណើត​ភូមិ​ត្និ​ត​ថ្មី ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។ តាម​ប្រភព​ព័ត៌មាន ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​រង​គ្រោះ​ខាងលើ មិន​ដឹក​ថា​គោលបំណង​ទៅ​ណា​នោះ​ទេ គឺ​បាន​ជិះ​ម៉ូតូ​ម៉ាក YAMAHA FINO ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BZ.7552 បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​៣៧១ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​មាន​រថយន្ត​សណ្តោង​ដឹក​ដែក មួយ​គ្រឿង ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ​កំពង់ធំ 3A.1320 បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​៣៧១ ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា ហើយ​ក្នុង​ល្បឿន​លឿន បាន​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​ដែល​ជិះ​ដោយ​បុរស​ម្នាក់ ចំ​ពីក្រោយ ហើយ​រថយន្ត​នោះ​បាន​បើក​កិន​ពីលើ​ម៉ូតូ និង​ជន​រង​គ្រោះ បណ្តាល​ឲ្យ​ធ្លាយ​ពោះវៀន​ស្លាប់​នៅ​ក្រោម​ម៉ូតូ​យ៉ាង​អាណា​ច​អា​ធ​ម័​បំផុត​។

ដោយឡែក​ខាង​រថយន្ត​វិញ នៅ​ពេល​ដែល​បង្ក​គ្រោះថ្នាក់​ហើយ មិន​បាន​ឈប់​ដោះស្រាយ​នៅ​នៅ​កន្លែង​កើតហេតុ​នោះ​ទេ គឺ​គឺ​ព្យាយាម​បើករថយន្ត​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​ប្រហែល ៣០០​ម៉ែត្រ ចូល​ទៅ​ផ្លូវ​បេតុង​បឹង​តា​ម៉ាត ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ទើប​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ដេញ​ឃាត់​រថយន្ត​និង​អ្នក​បើក​បាន រួច​ហើយ​បាន​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​ទំពុន​។ នៅ​ពេល​សាកសួរ អ្នកបើកបរ​បាន​និយាយ​ថា រូប​គាត់​មិន​បាន​បើករថយន្ត​បុក​ជន​រង​គ្រោះ​នោះ​ទេ គឺ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មក​ដល់ ចាប់​ហ្រាំ​ង​ដួល​ចូល​កង់​ក្រោយ​រថយន្ត​ខ្លួនឯង​។

បើ​តាម​សម្ដី​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក តែ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា រូប​គាត់​បានឃើញ​ម៉ូតូ​ជិះ​មក​ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត ហើយ​មក​ដល់​ចំណុច​កើតហេតុ ខាង​ម៉ូតូ​បម្រុង​វ៉ា​រថយន្ត តែ​ដោយសារ​តែ​វាក់​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​មក​ពីមុខ ទើប​ខាង​ម៉ូតូ​ចាប់​ហ្រាំ​ង បណ្តាល​ឲ្យ​ម៉ូតូ​ដួល​ចូល​កង់​ក្រោយ​រថយន្ត​តែ​ម្តង​ទៅ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ខណ្ឌ និង​ក្រុង​ទៅ​ដល់ បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​រថយន្ត​ដឹក​សព​ជន​រង​គ្រោះ​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា ដើម្បី​ស្វែងរក​សាច់ញាតិ​បងប្អូន​មក​យក​ទៅ​ធ្វើបុណ្យ​។

ចំណែក​ម៉ូតូ និង​រថយន្ត​ព្រមទាំង​អ្នកបើកបរ ត្រូវ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សារ​ទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​បន្ត​៕

សព​ជន​រង​គ្រោះ​មានឈ្មោះ ថេ​ង ឡាយ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១០៩DE1 ផ្លូវ​១០៧ សង្កាត់​អូ​ឫស្សី​៤ ខណ្ឌ​៧​មក​រា មានស្រុក​កំណើត​នៅ​ភូមិ​ត្បូងឃ្មុំ ឃុំ​ត្បូងឃ្មុំ ស្រុក​ត្បូងឃ្មុំ ខេត្ត​កំ​ពង​ចាម​
ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ខណ្ឌ និង​ក្រុង​ទៅ​ដល់ បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​រថយន្ត​ដឹក​សព​ជន​រង​គ្រោះ​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា ដើម្បី​ស្វែងរក​សាច់ញាតិ​បងប្អូន​មក​យក​ទៅ​ធ្វើបុណ្យ​
ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ខណ្ឌ និង​ក្រុង​ទៅ​ដល់ បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​រថយន្ត​ដឹក​សព​ជន​រង​គ្រោះ​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា ដើម្បី​ស្វែងរក​សាច់ញាតិ​បងប្អូន​មក​យក​ទៅ​ធ្វើបុណ្យ​
ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ខណ្ឌ និង​ក្រុង​ទៅ​ដល់ បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​រថយន្ត​ដឹក​សព​ជន​រង​គ្រោះ​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា ដើម្បី​ស្វែងរក​សាច់ញាតិ​បងប្អូន​មក​យក​ទៅ​ធ្វើបុណ្យ​
ចំណែក​ម៉ូតូ និង​រថយន្ត​ព្រមទាំង​អ្នកបើកបរ ត្រូវ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សារ​ទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​បន្ត​
ចំណែក​ម៉ូតូ និង​រថយន្ត​ព្រមទាំង​អ្នកបើកបរ ត្រូវ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សារ​ទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​បន្ត​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]