Interbrand បានប្រកាសជាផ្លូវការថា ក្រុមហ៊ុនសាមសុងបានជាប់ចំណាត់ថ្នាក់លេខរៀងទី ៦ ប្រចាំឆ្នាំ ២០១៧ ជាមួយនឹងតម្លៃស្លាកយីហោ ៥៦.២ ពាន់លានដុល្លារ (កើនទ្បើង ៩ ភាគរយធៀបបើនឹងឆ្នាំមុន) ក្នុងបញ្ជី Interbrand របស់ខ្លួនដែលផ្តល់ចំណាត់ថ្នាក់ឲ្យស្លាកយីហោល្បីៗបំផុតទូទាំងពិភពលោក ។

ដោយមានការរីកចម្រើនឥតឈប់ឈរ ក្រុមហ៊ុនសាមសុងបានជាប់ចំណាត់ថ្នាក់ក្នុងចំណោមស្លាកយីហោដ៏ល្បីបំផុតទាំង ១០ ទូទាំងពិភពលោកក្នុងបញ្ជី Interbrand តាំងពីឆ្នាំ ២០១២ រហូតដល់ ២០១៧ ។ សមិទ្ធផលឆ្នាំនេះពិតជាមានភាពវិសេសវិសាលដោយសារតែក្រុមហ៊ុនសាមសុងបានយកឈ្នះបញ្ហាមួយចំនួនដែលបានជួយប្រទះកាលពីឆ្នាំមុនៗ។ តាមរយៈការវាយតម្លៃរបស់ Interbrand បានលើកទ្បើងថា ក្នុងចំណោមកត្តាជាច្រើនដែលក្រុមហ៊ុនសាមសុងបានប្រឈមមុខដូចជា ការដោះស្រាយវិបត្តិរបស់ Galaxy Note7 ដោយសន្តិវិធី ការដាក់បង្ហាញផលិតផលថ្មីៗ និងការរីកលូតលាស់ផ្នែកហិរញ្ញវត្ថុ។ ជាពិសេសអាជីវកម្មទូរស័ព្ទរបស់ក្រុមហ៊ុនបានបង្ហាញពីភាពជាអ្នកដឹកនាំទីផ្សាររបស់ខ្លួនតាមរយៈការបង្ហាញទូរស័ព្ទ Galaxy S8 បានយ៉ាងជោគជ័យបំផុត។ ចំណែកឯការបែងចែកមេម៉ូរីបានធ្វើឲ្យទូរស័ព្ទសាមសុងដំណើរការបានយ៉ាងល្អ និងទទួលបានតម្លៃស្លាកយីហោខ្ពស់។

សម្រាប់អាជីវកម្មគ្រឿងបរិក្ខារឌីជីថល សាមសុងបាននាំមកនូវផលិតផល និងបច្ចេកវិទ្យាថ្មីៗដែលទទួលបានពានរង្វាន់ ដូចជាទូទឹកកក Family Hub និង ម៉ាស៊ីនបោកគក់ AddWash ។ ម្យ៉ាងវិញទៀតការបែងចែកអេក្រង់ បានបំបែកកំណត់ត្រាថ្មីក្នុងទីផ្សារទូរទស្សន៍ ជាមួយនឹងទូរទស្សន៍ទំនើប QLED TV ក៏ដូចជាទូរទស្សន៍បំពាក់នឹងស៊ុមអេក្រង់ The Frame សម្រាប់របៀបរស់នៅថ្មីក្នុងគេហដ្ឋាន។

លោក YH Lee នាយកប្រតិបត្តិផ្នែកទីផ្សាររបស់ក្រុមហ៊ុនសាមសុង បានមានប្រសាសន៍ថា៖ «ការខិតខំប្រឹងប្រែងរបស់យើងដើម្បីឱ្យមានវឌ្ឍនភាពសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋបានរួមចំណែកដល់ការកើនឡើងនៃតម្លៃស្លាកយីហោសាមសុង។ ចំណាត់ថ្នាក់របស់យើងនៅឆ្នាំនេះគឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញថាកិច្ចប្រឹងប្រែងរបស់យើងបានធ្វើឱ្យអ្នកប្រើប្រាស់ទូទាំងសកលលោកទទួលទំនុកចិត្តទ្បើងវិញ»។

បញ្ជីរបស់ Interbrand ដែលផ្តល់ចំណាត់ថ្នាក់ឲ្យស្លាកយីហោល្បីៗបំផុតទូទាំងពិភពលោកប្រចាំឆ្នាំ នឹងធ្វើការប្រកាសនៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកក្នុងទីក្រុងញូវយ៉កនៅថ្ងៃទី ២៧ ខែកញ្ញា ២០១៧៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]