តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់ក្រុមហ៊ុនសាមសុង ប្រចាំប្រទេសកម្ពុជា បានប្រកាសថ្លែងអំណរអរគុណដល់អតិថិជនដែលបានកម៉្មង់ទិញទុក កំពូលទូរស័ព្ទដៃស្មាតហ្វូន Galaxy NOTE 8 ដែលតែងតែជឿជាក់ផលិតផលសាមសុង ក៏ដូចជា Galaxy NOTE 8 ដែលជាទូរស័ព្ទល្អបំផុតប្រចាំឆ្នាំ ២០១៧។ 

សម្រាប់កាលបរិច្ឆេទ ទទួលយកទូរស័ព្ទ Samsung Galaxy Note 8 គឺនៅថ្ងៃទី ២៩ កញ្ញា ២០១៧ សម្រាប់ អតិថិជននៅទីក្រុង ភ្នំពេញ និង ៣០ កញ្ញា ២០១៧ សម្រាប់អតិថិជននៅតាមបណ្តាខេត្ត នៅតាមបណ្តាដេប៉ូចែកចាយទូរស័ព្ទសាមសុងដែលខ្លួនបានទៅកក់ទុក។

អតិថិជនដែលកម៉្មង់ទិញទុកមុន កុំភ្លេចសួររកអត្ថប្រយោជន៍បន្ថែមដូចជា៖

- ការថែមជូនកាស Samsung U-Flex មួយដោយឥតគិតថ្លៃ

- ទទួលបានពី លេខពិសេស (Silver Number តម្លៃលេខ១២៩ ដុល្លា) ចំនួន១ ដោយឥតគិតថ្លៃពីគម្រោង Smart ធំហ្មង

- តម្លៃទូរស័ព្ទនៅក្នុងពេលកម៉្មង់ទិញទុកមុន (Pre-order) គឺ ៩១៩ ដុល្លារ។

បន្ទាប់ពីការបើកសម្ពោធកំពូលទូរស័ព្ទ Galaxy NOTE 8 នាខែ សីហា កន្លងមក ទូរស័ព្ទដៃមួយនេះ ទទួលបានការគាំទ្រ និងចំណាប់អារម្មណ៍យ៉ាងវជ្ជមានក្រៃលែងពីសំណាក់ ក្រុមសារពត៌មានជាតិ និងអន្តរជាតិ, blogger, និងក្រុមបណ្តាញអ្នកថតរូបតាមទូរស័ព្ទដៃទៀតផង ដែលជាទូរស័ព្ទល្អបំផុតប្រចាំឆ្នាំ ២០១៧។

បញ្ចាក់ការទន្ទឹងរង់ចាំនេះ ហើយមកធ្វើការសាកល្បង និង មើលរូបរាងដោយផ្ទាល់ភ្នែក ពីភាពអស្ចារ្យ របស់កំពូលទូរស័ព្ទ Galaxy NOTE 8 នេះនៅតាមដេប៉ូចែកចាយទូរស័ព្ទដៃសាមសុងទូទាំងប្រទេសកម្ពុជា៕

Galaxy NOTE 8
Galaxy NOTE 8
Galaxy NOTE 8
Galaxy NOTE 8
Galaxy NOTE 8

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]