ភ្នំពេញ៖ ថ្មីៗនេះ មានរឿងរ៉ាវដ៏រសើបមួយ របស់ក្រុមក្មេងខ្មែរ ដោយពួកគេបានទិញសាច់ភ្លេងពីបរទេស ពីបណ្តាញYoutube។

ក្នុងនោះក៏មានអ្នកគាំទ្រមួយចំនួន មានការអាក់អន់ស្រពន់ចិត្តបន្តិច ក្រោយពីស្ដាប់ភ្លេងបរទេស«hard love» បើយកមកធៀបជាមួយបទរបស់ក្រុមក្មេងខ្មែរ ចំណងជើងថា «សៀវភៅកំំណត់ហេតុស្នេហ៍» ដែលស្ដាប់ទៅដូចគ្នាបេះដាក់  ព្រោះម្នាក់ៗធ្លាប់បានដឹងគ្រប់គ្នាថា ពួកគេបានអះអាងអំពីការនិពន្ធ និងច្រៀងដោយខ្លួនឯងកន្លងមក។

ប៉ុន្តែយើងមិនទាន់ដឹងច្បាស់ថា យ៉ាងណាឲ្យប្រាកដនោះទេ មានតែម្ចាស់សាមីខ្លួន បកស្រាយចម្ងល់ដ៏រសើបនេះ ទៅកាន់អ្នកគាំទ្ររបស់ខ្លួនតែប៉ុណ្ណោះ។ យ៉ាងណាមិញចំពោះវិស័យចម្រៀង គេអាចនឹងមានហេតុផលសមស្របមួយចំនួន ក្នុងការសុំទិញសិទ្ធិបទភ្លេងពីបរទេស ដើម្បីយកមកកែសម្រួលក៏ថាបានដែរ៕

ចង់ដឹងច្បាស់ថា សាច់ភ្លេងបទទំាងពីរនេះ ដូចគ្នាយ៉ាងណា? ស្ដាប់បទនេះទាំងអស់គ្នា! 

សាច់ភ្លេងនេះមានចំណងជើងថា«hard love»
ចម្រៀងរបស់ក្រុុមក្មេងខ្មែរ«សៀវភៅកំណត់ហេតុស្នេហ៍»
ក្រុមក្មេងខ្មែរ
ក្រុមក្មេងខ្មែរ
សារដែលអ្នកគាំទ្រ បង្ហាញអារម្មណ៍ពិតក្រោយបានដឹងរឿងរ៉ាវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]