បរទេស៖ កាលពីពេលថ្មីៗនេះ  ក្រុមហ៊ុនផលិតរថយន្តជាច្រើនបានផ្តោតយ៉ាងខ្លាំងទៅលើការផលិតរថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនី ដើម្បីជំនួសឡានដែលប្រើប្រេងឥន្ធនៈ។

BMW គឺជាក្រុមហ៊ុនមួយដែលមានឈ្មោះល្បីល្បាញនៅក្នុងវិស័យផលិតរថយន្ត ហើយក្រុមហ៊ុនមួយនេះក៏បានឈានជើងចូលក្នុងវិស័យផលិតរថយន្តដែលប្រើប្រាស់អគ្គិសនីផងដែរ។

នាពេលខាងមុខនេះក្រុមហ៊ុន BMW ក៏នឹងផ្តល់ជូននូវការសាកថ្មដោយឥតប្រើប្រាស់ខ្សែទៅដល់អតិថិជនរបស់ខ្លួន ហើយឡាន BMW 530e iPerformance ក៏នឹងក្លាយជាឡានដំបូងគេបង្អស់ដែលមានសមត្ថភាពក្នុងសាកថ្មដោយឥតប្រើខ្សែផងដែរ។ លើសពីនេះទៅទៀត បន្ទះសម្រាប់សាកថ្មឡាន BMW 530e iPerformance អាចតម្លើងបានទាំងនៅខាងក្នុងកន្លែងដាក់ឡាន និងនៅខាងក្រៅផ្ទះ ដូច្នេះអ្នកគ្រាន់តែចតរថយន្តឲ្យចំពីលើបន្ទះសាកថ្មនេះ បន្ទាប់មកវានឹងធ្វើការសាកភ្លើងដោយស្វ័យប្រវត្តិផងដែរ។ 

យ៉ាងណាមិញ យោងទៅតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន BMW បានប្រាប់ឲ្យដឹងថា ក្នុងពេលនេះបច្ចេកវិទ្យាដ៏ទំនើបមួយនេះកំពុងតែស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយទេ ប៉ុន្តែគេសង្ឈឹមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះគេនឹងអាចផ្តល់ជូនការសាកថ្មដោយឥតប្រើខ្សែទៅដល់អតិថិជនរបស់គេមិនខាន៕

ឡាន BMW 530e iPerformance និងបន្ទះសាកថ្ម
ឡាន BMW 530e iPerformance និងបន្ទះសាកថ្ម
ការសាកថ្មដោយឥតប្រើខ្សែរបស់ឡាន BMW 530e iPerformance
កាមេរ៉ាដែលជួយអ្នកប្រើប្រាស់ឲ្យចតចំពីលើបន្ទះសាកថ្ម
បន្ទះសាកថ្មរបស់ក្រុមហ៊ុន BMW
ឡាន BMW 530e iPerformance និងបន្ទះសាកថ្ម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]