កោះកុងៈ សម្លាប់មនុស្សពី ខេត្តកណ្តាល រត់មកលាក់ខ្លួន នៅខេត្តកោះកុង ត្រូវសមត្ថកិច្ច ខេត្តកោះកុង វាយខ្នោះបញ្ជូនទៅ ខេត្តកណ្តាលវិញ។ ជនសង្ស័យដែសម្លាប់ មនុស្សពីខេត្តកណ្តាល ហើយ មកលាក់ខ្លួន នៅខេត្តកោះកុង វាយ របស់សាលាដំបូង ខេត្តកណ្តាល។ ដោយចៅក្រមស៊ើបសួរ លាង សួគ៌ បង្គាប់ឲ្យចាប់ខ្លួនជនល្មើស ឈ្មោះ ចែម សុខលៀង ភេទប្រុស អាយុ២៣ឆ្នាំ ដែលមានទីលំនៅ ភូមិឈើទាល ឃុំឈើទាល ស្រុកគៀនស្វាយ ខេត្តកណ្តាល ដែលជនល្មើសបានប្រព្រឹត្តកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១២ នៅចំណុចភូមិ ឃុំខាងលើ ។

ប្រភពពីសមត្ថកិច្ចព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងថានៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២នៅក្នុងភូមិ១ សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ  នៅខាងកើត ផ្សារដងទង់សមត្ថកិច្ច ចាប់ខ្លួនជនល្មើសខាងលើទៅតាមដីកាសាលាដំបូងខេត្តកណ្តាល។

ប្រភពដដែលបានបង្ហើបឲ្យដឹងទៀតថា ជនល្មើសបានសម្លាប់មនុស្សពីខេត្តកណ្តាល ហើយរត់មក លាក់ខ្លួន នៅខេត្តកោះកុង អស់រយៈពេលជាង១ឆ្នាំ ទើបសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន ហើយនេះដោយមានការ ចង្អុលបង្ហាញពីលោកស្នងការ និងដោយការខិតខំរបស់សមត្ថកិច្ចនៅក្រោម ឱវាទ ទើបចាប់ខ្លួន ហើយចំពោះ ជនល្មើសសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកណ្តាលនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២ នេះដើម្បីវិនិច្ឆ័យទោសទៅតាមផ្លូវច្បាប់។ សូមបញ្ជាក់ថា ជនល្មើសបានសារភាពប្រាប់សមត្ថកិច្ចថាខ្លួនពិត ជាបានប្រព្រឹត្តដូចការចោទ ប្រកាន់ របស់ តុលាការពិតមែន៕

www.dap-news.com

ដោយ៖ ដើមអម្ពិល(DAP) 

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]