ភ្នំពេញ៖ តារាចម្រៀងប្រុស ដែលពូកែរ៉េប ព្រមទាំងនិយមលេងស្ទីលដូចបរទេស លោក ងួង ចាន់ដេវីត កំពុងតែបានបង្កើតចម្ងល់ដល់អ្នកគាំទ្រខ្លួន តាមរយៈរូបភាពមួយសន្លឹកដែលរូបលោក បានបង្ហោះក្នុងបណ្ដាញសង្គម។

មួយសន្លឹកដែលខ្លួនបានថតរួមគ្នា និងកញ្ញា ឱក សុគន្ធកញ្ញា ដែលជាកំពូលតារាចម្រៀងស្រីល្បីប្រចាំប្រទេសនោះ បានធ្វើឲ្យគ្រប់គ្នា សង្ស័យថា អ្នកទាំងពីរអាចនឹងចាប់ដៃគូច្រៀងជាមួយគ្នាក្នុងបទថ្មីក្រោយៗក៏ថាបាន ពីព្រោះគេកម្រឃើញម្ចាស់បទ «ញីកែងជើង» រូបនេះ ថតរូបជាមួយតារាចម្រៀងស្រីដ៏ទៃផ្សេងទៀតណាស់ លើកលែងតែជាដៃគូចម្រៀងរបស់ខ្លួន តែប៉ុណ្ណោះ។

យ៉ាងណាមិញលោក ដេវីត និងសុគន្ធកញ្ញា នៅមិនទាន់បានបង្ហើបច្បាស់ពាក់ព័ន្ធនឹងចម្ងល់របស់អ្នកគាំទ្រមួយនេះនៅឡើយទេ ហើយយើងនឹងរង់ចាំតាមដានទាំងអស់គ្នាថា តើអ្នកទាំងពីរអាចក្លាយជាដៃគូចម្រៀងថ្មីឬយ៉ាងណាបន្តទៀត។

គួរបញ្ជាក់ផងដែរថា តាំងពីចូលច្រៀងក្នុងផលិតកម្មហង្សមាសលោក ដេវីត ធ្លាប់បានចាប់ដៃគូជាមួយតារាចម្រៀងស្រីល្បីៗចំនួន២រូប រួចមកហើយ ក្នុងនោះមាន ពេជ្រ សោភា និងទេព បូព្រឹក្ស ហើយអ្នកគាំទ្រក៏សង្ឃឹមថាអ្នកបន្ទាប់គឺ ឱក សុគន្ធកញ្ញា ផងដែរ៕ 

ចុះប្រិយមិត្តដ៏ទៃទៀត គិតយ៉ាងណាដែរ? បើតារាទាំងពីរច្រៀងរួមគ្នា!

លោក ដេវីត និងកញ្ញា ឱក សុគន្ធកញ្ញា
សារ ដែលអ្នកគាំទ្របញ្ចេញមតិពាក់ព័ន្ធរឿងមួយនេះ
លោក ដេវីត និង ពេជ្រ សោភា
លោក ដេវីត និង ពេជ្រ សោភា
លោក ដេវីត និង ទេព បូព្រឹក្ស
លោក ដេវីត និង ទេព បូព្រឹក្ស
តារាចម្រៀងរ៉េប ងួន ចាន់ដេវីត
តារាចម្រៀងរ៉េប ងួន ចាន់ដេវីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត