ភ្នំពេញ៖ ការទស្សនាកម្មវិធីកម្សាន្តលើទូរស័ព្ទ ថេប្លេត ឬ កុំព្យូទ័រយួរដៃរបស់អ្នក នៅលើអេក្រង់ធំជាងមុន កំពុងតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពី សំណាក់អ្នកគាំទ្រផលិតផលសាមសុង។

រទស្សនាកម្មវិធីកម្សាន្តលើទូរស័ព្ទ ថេប្លេត ឬកុំព្យូទ័រយួរដៃ នៅលើអេក្រង់ធំ កំពុងតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង

វិធីសាស្រ្តដែលអ្នកប្រើនឹងអាស្រ័យលើអាយុ ម៉ូដែល និងប្រភេទទូរទស្សន៍ ថេប្លេតរបស់អ្នក។ ស្មាតហ្វូន ឬថេប្លេតម៉ាកសាមសុងភាគច្រើន មានបំពាក់នូវលក្ខណៈពិសេស ដែលអ្នកអាចប្រើដើម្បីតភ្ជាប់ដោយអាស្រ័យលើម៉ូដែលនៃទូរស័ព្ទរបស់អ្នក ។

ស្មាតហ្វូន ឬថេប្លេតម៉ាកសាមសុងភាគច្រើន មានបំពាក់នូវលក្ខណៈពិសេសដែលអ្នកអាចប្រើដើម្បីតភ្ជាប់ ដោយអាស្រ័យលើម៉ូដែលនៃទូរស័ព្ទរបស់អ្នក

លក្ខណៈពិសេសនេះ ត្រូវបានគេហៅថាអេក្រង់បញ្ចាំង (Screen Mirroring, ទិដ្ឋភាពឆ្លាត (Smart View) ឬការតភ្ជាប់រហ័ស (Quick Connect) ដែលអ្នកនឹងអាចស្វែងរកវានៅក្នុងការកំណត់ (Settings) ឬ ក្នុងម៉ឺនុយទាញចុះ (pull down menu)។

Connected TV គឺជាម៉ូដែលទូរទស្សន៍សាមសុងដែលជាប្រភេទ Smart TV តែអាចភ្ជាប់ជាមួយទូរស័ព្ទដៃបាននឹងអាចធ្វើការបញ្ជាតាមទូរស័ព្ទបានយ៉ាងទំនើប និងអាចបញ្ជូនសម្លេងពីទូរទស្សន៍មកទូរស័ព្ទដៃក៏បាន ជាពិសេសវាមានតម្លៃថោកទៀតផង។

លក្ខណៈពិសេសនេះ ត្រូវបានគេហៅថាអេក្រង់បញ្ចាំង (Screen Mirroring, ទិដ្ឋភាពឆ្លាត (Smart View) ឬការតភ្ជាប់រហ័ស (Quick Connect)

រីករាយជាមួយការកម្សាន្តចម្រុះ ជាមួយគុណភាពរូបភាពកម្រិត Full HD ម៉ត់ច្បាស់ស្រឡះ ត្រជាក់ភ្នែក ជាមួយការភ្ជាប់ដ៏ងាយស្រួល និងឆាប់រហ័ស។

រីករាយជាមួយការកម្សាន្តចម្រុះ ជាមួយគុណភាពរូបភាពកម្រិត Full HD

ម្យ៉ាងទៀត វាផ្តល់សម្លេងច្បាស់ល្អ ជាមួយឧបករណ៍បំពងសម្លេង Bluetooth ប្រកបដោយគុណភាពខ្ពស់ ដែលអាចភ្ជាប់ជាមួយទូរទស្សន៍ សាមសុង ដើម្បីកម្សាន្តសប្បាយជាមួយកម្មវិធីដ៏ទំនើបៗ ។

វាផ្តល់សម្លេងច្បាស់ល្អ ជាមួយឧបករណ៍បំពងសម្លេង Bluetooth ប្រកបដោយគុណភាពខ្ពស់

ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គឺអ្នកអាចចែករំលែក ខ្សែភាពយន្ត ចម្រៀង រូបភាព ឬកម្មវិធីកម្សាន្តផ្សេងទៀត ទៅក្នុងទូរទស្សន៍របស់អ្នក ដោយគ្រាន់តែភ្ជាប់តាមរយៈខ្សែ USB តែប៉ុណ្ណោះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]