នេះគឺជារឿងមួយដ៏ចម្លែក ដោយសារតែមានសត្វកញ្ជ្រោងមួយក្បាល បានលួចកាបូបស្រ្តីម្នាក់ ដែលកំពុងតែអង្គុយនៅក្នុងចំណតរថយន្ត ជាមួយនឹងប្តីរបស់នាង ហើយបែរជាយកមកឲ្យវិញ។

Jeremy Clark អាយុ ៣៨ រស់នៅក្នុងទីក្រុង Brighton គឺជាប្តីរបស់ស្ត្រី ដែលត្រូវសត្វកញ្ជ្រោងលួចយកកាបូបទៅនោះ បាននិយាយប្រាប់ថា ពួកគេបានអង្គុយនៅក្នុងចំណតរថយន្ត ហើយកំពុងតែរៀបចំចេញដំណើរ ទៅកាន់មន្ទីរពេទ្យ ស្រាប់តែពេលនោះមានសត្វកញ្ជ្រោងមួយក្បាល បានបង្ហាញខ្លួន ហើយបានលួចយកកាបូបរបស់ប្រពន្ធគាត់ទៅ ពេលនោះគាត់ក៏បានរត់ដេញចាប់វាដែរ ប៉ុន្តែចាប់មិនបាន។ គាត់បានបន្តទៀតថា នៅក្នុងកាបូបនោះ គឺមានរបស់សំខាន់ច្រើនណាស់ដូចជា ទូរស័ព្ទ លុយ កូនសោរ និងសំបុត្រ ដែលគាត់មិននឹកស្មានថា សត្វកញ្ជ្រោងនោះបានលួចយកទៅទេ។

ប៉ុន្តែប៉ុន្មាននាទីក្រោយមក ស្រាប់តែសត្វកញ្ជ្រោងនោះបានបង្ហាញខ្លួនម្តងទៀត នៅក្នុងចំណតរថយន្តនោះ ក្រោយមកវាក៏សំលឹងមើលមុខបុរសនោះ ហើយក៏ទំលាក់កាបូបនៅក្បែរជើងរបស់គាត់ និងបានព្រុសតិចៗទៀតផង។ លោក Jeremy Clark បានគិតថា សត្វកញ្ជ្រោងមួយក្បាលនេះ ប្រហែលជាមានគេចិញ្ចឹមវាហើយ ព្រោះគាត់បានឃើញវារត់នៅក្បែរៗនេះ។

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]