ភ្នំពេញ៖ យប់មិញនេះ ម្ចាស់ហាងបាយ«អូនអ៊ូក» កញ្ញា ពេជ្រ សូលីកា បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ពិសេសហ្វេនដែលគាំទ្រខ្លួន មានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយការបង្ហោះបទចម្រៀងថ្មី«លាក់បាំង» ដែលច្រៀងរួមគ្នា ជាមួយលោក នីកូ។

គ្រាន់តែបង្ហោះបទនេះភ្លាម ក៏មានអ្នកស៊ែរចែកចាយពេញបណ្ដាញសង្គមតែម្ដង ហើយ ម្នាក់ៗពិតជារំភើប ត្រេកអរជាខ្លាំង ចំពោះការវិលត្រឡប់ចូលវិស័យសិល្បៈ សារជាថ្មី របស់កញ្ញា សូលីកា ផងដែរ។

កាន់តែពិសេសនោះ អ្វីដែលគ្រប់គ្នារំពឹងទុក នៃការបង្ហាញមុខមាត់ថ្មីរបស់កញ្ញា គឺបានឃើញ វត្តមានតារាស្រីរូបនេះច្រៀងជាមួយដៃគូចាស់លោក នីកូ ព្រោះថាពីមុនមក តារាស្រីប្រុសមួយគូនេះ ក៏បានបន្សល់ស្នាដៃ និងបទចម្រៀងរួមគ្នាមិនតិចនោះទេ លើសពីនេះចម្រៀងរបស់ពួកគេ សុទ្ធតែទទួលបានការគាំទ្រគ្រប់បទទាំងអស់តែម្ដង៕

ចង់ដឹងតារាស្រីប្រុសមួយគូនេះ ច្រៀងបទថ្មីពិរោះយ៉ាងណា ស្ដាប់បទចម្រៀងនេះទាំងអស់គ្នា៖ 

តារាចម្រៀង ពេជ្រ សូលីកា និងលោក នីកូ
តារាចម្រៀង ពេជ្រ សូលីកា និងលោក នីកូ
តារាចម្រៀង ពេជ្រ សូលីកា
តារាចម្រៀង ពេជ្រ សូលីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ