(ភ្នំពេញ)៖ តារាសម្ដែងប្រុស ដែលថ្មីៗនេះត្រូវបានទស្សនិកជនជ្រាបថា លោកកំពុងតែមានជំងឺសម្រាកក្នុងមន្ទីពេទ្យ និងមកទល់នឹងថ្ងៃនេះ លោកនៅតែមិនទាន់ធូរស្បើយនៅឡើយទេ ខណៈថ្ងៃនេះផងដែរ លោកត្រូវថតរឿង «ទណ្ឌកម្មស្នេហ៍» ឲ្យស្ថានីយទូរទស្សទ៍ប៉ុស្ដិ៍លេខ៥។ ទោះបីជាយ៉ាងណា ដោយសារតែមានការយោគយល់គ្នា ក្រុមការងារ ប៉ុស្ដិ៍លេខ៥ បានសម្រេចចិត្តលើកថ្ងៃ ទៅពេលក្រោយវិញ។

បើយោងតាម ពិធីការិនី និងតារាសម្ដែងសិចស៊ី ទឹម រដ្ឋា បានសរសេរក្នុងគណនីហ្វេសប៊ុកពីម្សិលមិញថា «ថ្ងៃនេះ គឺជាថ្ងៃដែលខ្ញុំ និងបង Sco Sco You You ត្រូវចេញថតរឿងបន្តឲ្យទូរទស្សន៍ TV5 ប៉ុន្តែពេលនេះសង្សាររបស់ខ្ញុំ នៅក្នុងរឿង (ទណ្ឌកម្មស្នេហ៍) ត្រូវគេងពេទ្យហើយ ហើយក្រុមការងា TV5 ទាំងអស់ និង ខ្ញុំក៏មានអារម្មណ៍ក្ដុកក្ដួលយ៉ាងខ្លាំង នៅពេលដឹងដំណឹងនេះ ហើយពួកយើងក៏សម្រេចលើកថ្ងៃថត ដើម្បីចាំឲ្យគាត់មានសុខភាពល្អឡើងវិញ។ ឆាប់ជាឡើងលោក វិឆ័យ ព្រោះ ម៉ូលីកា និងក្រុមការងា TV5 នឹក ហើយក៏នឹកពេលដែលពួកយើងចូលចិត្តបង្អាប់ លោក វិឆ័យ ពីរឿងឆ្អល់ពោះដែរ ព្រោះឆ្អល់ហើយឆ្អល់ពោះទៀត ហើយលោក វិឆ័យ ហៅ Sco you»។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ លោក យូ ឌីស្កូ កំពុងមានអាការៈធ្ងន់ធ្ងរ និងប្រកាសស្វែងរកអ្នកដែលមាន ឈាមប្រភេទ AB+ ដែលជាប្រភេទឈាមដ៏ពិបាករកបំផុត ដោយលោកកំពុងមានជំងឺ សម្រាកនៅមន្ទីរពេទ្យព្រះកេតុមាលា ដោយសារតែមានបញ្ហា ក្រលៀន ទឹកនោមប្រៃ និងឈាមសឡើងខ្ពស់៕

លោក យូ ឌីស្កូ ​ត្រូវថតរឿង «ទណ្ឌកម្មស្នេហ៍» ឲ្យ​ប៉ុស្ដិ៍លេខ៥ ខណៈ​ស្ថានភាព​ជំងឺ​ កំពុង​តែ​ដុនដាប​ខ្លាំង

លោក យូ ឌីស្កូ កំពុងមានអាការៈធ្ងន់ធ្ងរ និងប្រកាសស្វែងរកអ្នកដែលមាន ឈាមប្រភេទ AB+ ដែលជាប្រភេទឈាមដ៏ពិបាករកបំផុត

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យូ ឌីស្កូ