រាជធានី​ភ្នំពេញ ៖ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លេចឮ​ដំណឹង​ថា នាង​ខ្ញុង​ភ្ជាប់​ចំណង​ស្នេហ៍​ជាមួយ​នាយ​កៃ​ដ ជាតា​រា​កំប្លែង​រួម​ក្រុម​នៅ​ទូរទស្សន៍​ស៊ី​ធី​អិន ។ រូបភាព​ស្និទ្ធស្នាល​គ្នា​របស់​អ្នក​ទាំង​២​បាន​បង្ហាញ​តាម​ហ្វេ​ស​ប៊ុ​ក​រឹតតែ​ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍​ខ្លាំង​ឡើង ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា រវាង​បុរស​ពោះម៉ាយ​កូន​១ និង​នារី​មេម៉ាយ​កូន​១ ជាតា​រា​កំប្លែង​រួម​ក្រុម​នេះ​មិន​ត្រឹមតែ​ស្រឡាញ់​គ្នា​ទេ ថែម​ទាំង​បោះទុន​រកស៊ី​ជាមួយ​គ្នា​ទៀត​ផង ។ បច្ចុប្បន្ន​ពួក​គេ​ប្រកប​របរ​ទទួល​ធ្វើ​ម្ហូប​ការ កាត់សក់ និង​ជួល​ភ្លេងខ្មែរ​-​ភ្លេងសម័យ ។

ចំពោះ​ស្នេហា​របស់​ពួក​គេ ចាស់ទុំ​ទាំង​សងខាង​បានដឹង​ឮ ហើយ​ពេល​រដូវ​បុណ្យ​ទាន​ម្ដង​ៗ នាយ​កៃ​ដ តែងតែ​យក​របស់របរ លុយកាក់​ជូន​ឪពុក​ម្ដាយ នាង​ខ្ញុង ជាក់ស្តែង​បង្ហាញ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​ទៅ ថ្មី​ៗ​នេះ​តែ​ម្តង ។

ជុំវិញ​រឿង​នេះ​នាយ​កៃ​ដ មិន​អាច​សុំ​ការ​បកស្រាយ​បាន​ទេ ចំណែក​នាង​ខ្ញុង វិញ​ប្រកែក ដោយ​លើក​ឡើង​ថា តាំងពី​ដើម​ទី​រហូត​មក​ដល់​បច្ចុប្បន្ន​ពួក​នាង​គឺ​ត្រឹមតែ​ជា​មិត្ត​រួម​អាជីព​ប៉ុណ្ណោះ មិន​ឈាន​ដល់​ស្នេហា​ដូច​ការ​លើក​ឡើង​ទេ ។ ខ្ញុង​និយាយ​ថា «​ឲ្យ​តែ​ខ្ញុំ​ថត​ជាមួយ​គ្នា​ដឹង​តែ​ថា​មាន​ស្នេហ៍​ជាមួយ​គ្នា កាល​ជាមួយ​ពែ​ក​មី​ឡើង​វិលមុខ​រឿង​ហ្នឹង ហើយ​ឥឡូវ​ដល់​នាយ​កៃ​ដ​ទៀត អត់​មាន​ទេ !» ។

កន្លង​មក​ខ្ញុង​ល្បី​មាន​អ្នក​តាម​ស្រឡាញ់​ច្រើន​រហូត​ដល់​អ្នក​ក្រៅ​ស្រុក​ក៏​មាន​ដែរ ។ ទោះជា​យ៉ាងណា​ក្តី​នាង​បញ្ជាក់​ថា នាង​អាច​យក​គូ​ថ្មី​បាន​ទាល់តែ​កូនប្រុស​របស់​នាង​ពេញចិត្ត ៕

នាងខ្ញុង
នាងខ្ញុង និងនាយ កៃដ
នាងខ្ញុង និងនាយ កៃដ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ កៃដ